ក្រុង​វ៉ាស៊ីនតោន៖ ​សហភាព​អឺរ៉ុប​បាន​បើក​ព្រំដែន​របស់​ខ្លួន​ឡើង​វិញ​កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​ឲ្យ​​ទេសចរ​មក​ពី​ប្រទេស​ចំនួន ​១៥ ​មក​លេង​ ប៉ុន្តែ​មិន​មែន​ប្រទេស​អាមេរិក​ដែល​​ឈឺ​ចាប់​ដោយសារ​ការ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ដ៏​ចម្លែក​នោះ​ទេ​ ជា​ទី​ដែល​មន្ត្រី​សុខាភិបាល​កំពូល​ម្នាក់​ បាន​ព្រមាន​ថា​ ប្រទេស​នេះ​​ត្រូវ​បាន​ដឹក​នាំ​ ​«ខុស​ទិស​ដៅ» ​ខណៈ​ករណី​ឆ្លង​ បាន​កើន​ឡើង ​នៅ​ក្នុង​រដ្ឋជា​ច្រើន​នៅ​អាមេរិក​។

អ្នក​ជំនាញ​ជំងឺ​ឆ្លង​អាមេរិក​ គឺ​លោក ​អាន​ថូ​នី​ ហ្វូ​ស៊ី ​បាន​ថ្លែង​ថា ​អាមេរិក​អាច​មើល​ឃើញ​ករណី​ឆ្លង​ថ្មី​ជំងឺ​កូវីដ ​១៩ ​ចំនួន ​១០ ម៊ឺន​នាក់​ក្នុង​ ១ ថ្ងៃ​ និង​រដ្ឋ​អាមេរិក​មួយ​ចំនួន​ផ្សេង​ទៀត​ បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ទៅ​លើ​អ្នក​ធ្វើ​ដំណើរ​មក​ពី​រដ្ឋ​ផ្សេង​ទៀត​។​

ទោះបី​ជា​នៅ​អាមេរិក​មាន​បេក្ខជន​ប្រធានាធិបតី​មក​ពី​​បក្ស​ប្រជាធិបតេយ្យ​លោក ​ចូ បៃដិន​ បាន​ប្រកាស​ថា​ លោក​នឹង​មិន​រៀបចំ​ឲ្យ​ការ​ជួបជុំ​​ជាមួយ​ក្រុម​អ្នក​គាំទ្រ​​ នៅ​ក្នុង​អំឡុង​ពេល​ផ្ទុះ​វីរុស​ផ្លូវ​ដង្ហើម​នេះ​ទេ​​​ ជា​វិធានការ​មួយ​ដែល​ផ្ទុយ​ស្រឡះ​ពី​លោក​ ​ដូណាល់ ត្រាំ​ ដែល​បាន​រៀបចំ​ឲ្យ​មាន​​យុទ្ធនាការ​ប្រមូល​ផ្តុំ​ទ្រង់ទ្រាយ​ធំ​កាល​ពី​ពេល​កន្លង​ទៅ។

លោក​​បាន​រិះគន់​លោក ​ត្រាំ ខ្លាំងៗ​ ជុំវិញ​អំពី​ការ​ដោះស្រាយ​បញ្ហា​វីរុស៕ AFP/SK