ក្រុងតេអេរ៉ង់ៈ ទីភ្នាក់ងារសារព័ត៌មាន IRNA បានរាយការណ៍ថា ប្រធានសភាអ៊ីរ៉ង់នៅថ្ងៃអាទិត្យនេះ បាននិយាយព្រលយពាក្យថា ក្រុងវ៉ាស៊ីនតោន អាចនៅពីក្រោយការវាយប្រហារនាវាដឹកប្រេងដែលគួរឲ្យសង្ស័យនៅក្នុងឈូងសមុទ្រអូម៉ង់ ដើម្បីបង្កើនសម្ពាធទៅលើក្រុងតេអេរ៉ង់។
លោក Ali Larijani បានថ្លែងប្រាប់ក្រុមសមាជិកសភាថា៖«សកម្មភាពគួរឲ្យសង្ស័យប្រឆាំងនឹងនាវាដឹកប្រេងទាំងអស់នោះ ហាក់ដូចជាបន្ថែមទណ្ឌកម្មទៅលើអុីរ៉ង់ថែមទៀត ដោយលោកយល់ថាអាមេរិកមិន បានទទួលផលអ្វីពីសកម្មភាពទាំងនោះទេ»។
លោកបានគាំទ្រការអះអាងរបស់លោកដោយនិយាយថា មានឧប្បត្តិហេតុមួយនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ នៅពេលអាមេរិកយកនាវារបស់គេផ្ទាល់នៅក្បែរប្រទេសជប៉ុនជាគោលដៅ ដើម្បីធ្វើជាលេសសម្រាប់បង្កភាពអារិភាព»៕ PSA