The Phnom Penh Post Search

Search form

​អូទ្រីស​និយាយ​ថា​ សហភាព​អឺរ៉ុប​​មាន ​«​ភាព​តាន​តឹង​ជា​ច្រើន​»​ មុន​កិច្ច​ប្រជុំ​កំពូល​

Content image - Phnom Penh Post
លោកអធិកា​រប​តីអូទ្រីស​លោក​Sebastian Kurz (ឆ្វេង​) ​​និយាយ​​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីតាលីលោក Giuseppe Conte។ AFP

​អូទ្រីស​និយាយ​ថា​ សហភាព​អឺរ៉ុប​​មាន ​«​ភាព​តាន​តឹង​ជា​ច្រើន​»​ មុន​កិច្ច​ប្រជុំ​កំពូល​

ក្រុង​ប៉ារីសៈ សហភាព​អឺរ៉ុប​​គឺ​ពោរ​ពេញ​ទៅ​ដោយ ​​«​ភាព​តាន​តឹង​ជា​ច្រើន​»​។ នេះ​បើ​យោង​តាម​អធិការ​បតី​របស់​​​ប្រទេស​អូទ្រីស​​ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ពី​មុន​ពេល​ទទួល​មេ​ដឹក​​នាំ​សហភាព​អឺរ៉ុប​​​ នា​ពេល​ខាង​មុខ​នា​សប្តាហ៍​នេះ​ ​ដើម្បី​ព្យាយាម​​​បញ្ចប់​ភាព​មិន​ចុះ​សម្រុង​គ្នា​​ស្តីពី​គោល​នយោបាយ​​​អន្តោ​ប្រវេសន៍​។

លោក Sebastian Kurz ​ដែល​ប្រទេស​​របស់​លោក​​ធ្វើ​ជា​ប្រធាន​​សហភាព​អឺរ៉ុប​ឆ្លាស់​វេន​ ​បាន​ថ្លែង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​​​មួយ​ទៅ​ក្រុង​​ ប៉ារីស ថា ប្រទេស​អូទ្រីស​​​មាន​គោល​បំណង​ «​គាំ​ទ្រ​​​ប្រទេស​ទាំង​ឡាយ​ណា​ដែល​​ចង់​ធ្វើ​ជា​អ្នក​កសាង​ស្ពាន»​​។​​

លោក​បាន​ថ្លែង​នៅ​ពេល​ចាប់​​ផ្តើម​កិច្ច​ប្រជុំ​​​ជា​មួយ​ប្រធានាធិបតី​បារាំង​ ​អេ​ម៉ា​នុយ​ អែលម៉ា​ក្រុង ថា​៖ «​​មាន​ភាព​តាន​តឹង​​ច្រើន​ពេក​​នៅ​ក្នុង​ សហភាព​អឺរ៉ុប​ ​​រវាង​ខាង​​កើត​ ខាង​​លិច​ ខាង​ជើង និង​ខាង​ត្បូង​»។​

«​យើង​ទាំង​អស់​គ្នា​​យល់​ស្រប​ថា ​សហភាព​អឺរ៉ុប​​​អាច​ជោគ​ជ័យ​បាន​ប្រសិន​បើ​​យើង​ធ្វើ​ការ​ជា​មួយ​គ្នា​ ​និង​ប្រសិន​បើ​យើង​ដើរ​តួ​ជា​មួយ​គ្នា​»៕ PS

អត្ថបទគួរចាប់អារម្មណ៍