អ្នកពិនិត្យ​ឱសថ​អូស្ត្រាលី​នឹង​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​ស្លាប់​ចំនួន ២ ដែល​អាច​នឹង​ទាក់ទង​នឹង​វ៉ាក់សាំង​កូវីដ ១៩ កំពុង​បង្កើន​ការព្រួយបារម្ភ​ថ្មីៗ ខណៈ​ដែល​ប្រទេស​នេះ​ព្យាយាម​ពន្លឿន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់ខ្លួន។

រដ្ឋបាល​ផ្នែក​ព្យាបាល​រោគរាតត្បាត (TGA) បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា៖ « របាយការណ៍​ស្ដីអំពី​ករណី​ស្លាប់​ទាំង ២ ករណី​បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​នោះ​កំពុង​ត្រូវបាន​គេ​ពិនិត្យ ដើម្បី​វាយតម្លៃ​លទ្ធភាព និង​កត្តាផ្សេងៗ ដែល​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ជីវិត»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី​រាយការណ៍​ថា​បុរស ២ នាក់​បាន​ស្លាប់​នៅ​រដ្ឋ New South Wales បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​រួច។

គួរបញ្ជាក់​ផងដែរ​ថា កាលពី ២ សប្តាហ៍​មុន ប្រទេស​នេះ​ក៏បាន​រកឃើញ​ពី​ករណី​ស្លាប់​ ដោយសារ​កកឈាម​ក្នុង​សរសៃ ដែល​ទាក់ទង​នឹង​វ៉ាក់សាំង AstraZeneca។ នេះ​បើតាម​ឱ្យដឹងពី​អ្នកពិនិត្យ​ឱសថ​អូស្ត្រាលី៕