ក្រុង​មែលប៊ន៖ ​ប្រទេស​អូស្ត្រាលី ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ចេញ​បញ្ជា​ឲ្យ​បិទ​មនុស្ស​ជា​ច្រើន​លាន​នាក់​ នៅ​ក្នុង​ទីក្រុង​ធំ​ជាង​គេ​បំផុត​ទី​២ ​របស់​ខ្លួន​មិន​ឲ្យ​ចេញ​ចូល​​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​​ ខណៈ​ប្រទេស​ជា​ច្រើន​ទៀត​នៅ​ទូទាំង​ភព​ផែន​ដី​បាន​នាំគ្នា​ប្រញាប់​ប្រញាល់​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។​

ខណៈ​ប្រទេស​មួយ​ចំនួន​បាន​ព្រួយ​បារម្ភ​អំពី​រលក​នៃ​ការ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ទី​២ ​ម្តង​ទៀត​ អាមេរិក​បាន​រង​ការ​វាយ​ប្រហារ​យ៉ាង​អាក្រក់​បំផុត​នោះ​ គឺ​នៅ​តែ​ «​មាន​ចំនួន​ករណី​ឆ្លង​កើន​ឡើង​ខ្ពស់​» ​ឈាន​មុខ​គេ​ទី​១ ​នៅ​លើ​ពិភព​លោក​អ្នក​ជំនាញ​កំពូល​របស់​ខ្លួន​បាន​ព្រមាន​ថា​ ដោយ​មាន​ករណី​ឆ្លង​កំពុង​កើន​ឡើង​​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ និង​ប្រេស៊ីល​។​

ករណី​ឆ្លង​ជំងឺ​កូវីដ ​១៩ ​សកល​ បាន​កើន​ឡើង​ជាង ​១១,៥ ​លាន​នាក់​ ដោយ​មាន​ចំនួន​អ្នក​ស្លាប់​ជាង ៥៣៦ ០០០ ​នាក់​ ហើយ​ការ​គំរាម​បិទ​ប្រទេស​ បាន​អូស​បន្លាយ​ពេល​យូរ​ ដែល​បាន​​ពន្យល់​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​ ដើម្បី​​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​ ដែល​បាន​បិទ​មនុស្ស ​៥ ​លាន​នាក់​ មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​-ចូល​ នៅ​ក្នុង​ទីក្រុង​មែលប៊ន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​កើន​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​។​

លោក ​ដានីល​ អេនឌ្រិវស៍​ ជា​អភិបាល​រដ្ឋ​វិកតូរីយ៉ា ​បាន​ថ្លែង​ថា​៖ «យើង​មិន​អាច​មិន​អើ​ពើ​​» ​បាន​ថា វិបត្តិវី​រុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​នេះ​ ​​បញ្ចប់​​ទេ ក្រោយ​ពី​រដ្ឋធានី​មែលប៊ន​របស់​ខ្លួន​បាន​រាយការណ៍​ថា​ មាន​ករណី​ឆ្លង​ថ្មី​ចំនួន ​១៩១ ​នាក់​ នៅ​ក្នុង​រយៈ​ពេល​ ២៤ ​ម៉ោង​។​

«បញ្ហា​ទាំង​នេះ​ គឺ​មិន​អាច​ទ្រទ្រង់​ចំនួន​កើន​ឡើង​បាន​ទេ​ គ្រាន់​តែ​មិន​មាន​ជម្រើស​ក្រៅ​ពី ​«​ការ​បិទ​មនុស្ស​» ​និង​ករណី​ឆ្លង​ច្រើន​ជាង​ពាន់​នាក់​ដ៏​មាន​សក្តានុពល​បន្ថែម​ទៀត​»​។​

ការ​បិទ​តំបន់​ទីក្រុង​ធំ​មែលប៊ន​នោះ​ បាន​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​យប់​អាធ្រាត្រ​​ថ្ងៃ​ពុធ​ម្សិលមិញ​ ហើយ​យ៉ាង​ហោច​ណាស់​មាន​រយៈពេល ​៦ ​សប្តាហ៍​ ខណៈ​រដ្ឋ​វិកតូរីយ៉ា​នឹង​ត្រូវ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ មិន​ឲ្យ​ឆ្លង​រាល​ដាល​ទៅ​រដ្ឋ​ផ្សេង​ទៀត​ ​កាល​ពី​ថ្ងៃ​អង្គារ​​។​

ដោយ​លោក​ អានថូនី​ ហ្វូស៊ី​ ជា​អ្នក​ជំនាញ​ជំងឺ​ឆ្លង​កំពូល​របស់​អាមេរិក​បាន​ព្រមាន​ថា​ អាមេរិក​នៅ​តែ​កំពុង​ដោះស្រាយ​ ជាមួយ​រលក​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ដំបូង​របស់​ខ្លួន​នៅ​ឡើយ​។​

មន្ត្រី​ខ្លះ​បាន​ព្រមាន​ថា​ មន្ទីរ​ពេទ្យ​មួយ​ចំនួន​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​អាមេរិក​ គឺ​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​កើន​ឡើង​ ដោយ​មាន​រដ្ឋ​ជា​ច្រើន​ បាន​រង​ការ​ប៉ះពាល់​​យ៉ាង​ខ្លាំង​ ក្រោយ​ពី​ពួក​គេ​បាន​បន្ធូរបន្ថយ​ការ​រឹត​ត្បិត​​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​មួយ​នេះ​។​

លោក ​អានថូនី​ ហ្វូស៊ី​ កាល​ពី​ថ្ងៃ​ចន្ទ​បាន​ព្រមាន​ថា​៖ «​យើង​នៅ​តែ​មាន​ចំនួន​ករណី​ឆ្លង​កើន​ឡើង​ខ្ពស់ ​នៅ​ក្នុង​រលក​នៃ​ការ​ឆ្លង​វីរុស​នេះ​ដំបូង​»​ដោយ​បាន​និយាយ​ថា​ អាមេរិក​​មិន​ដែល​បាន​គ្រប់គ្រង​​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​ផ្លូវ​ដង្ហើម​នេះ​​ ក្នុង​កម្រិត​ណា​មួយ​នោះ​ទេ​ ​នៅ​មុន​​ពេល​​បើក​ប្រទេស​ឡើង​វិញ​ ដូច​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​នោះ​ទេ​។​

«​យើង​មាន​ចំនួន​អ្នក​ឆ្លង​បាន​កើន​ឡើង​ មិន​ដែល​ធ្លាក់​ចុះ​នៅ​ក្រោម​គេ​នោះ​ទេ​ ហើយ​បច្ចុប្បន្ន​នេះ​អ្នក​ឆ្លង​​​កំពុង​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ដូច្នេះ​វា​គឺ​ជា​ស្ថានការណ៍​ដ៏​ធ្ងន់ធ្ងរ​មួយ​ ដែល​យើង​ត្រូវ​តែ​ដោះ​ស្រាយ​ជា​បន្ទាន់​»​។​

ចំនួន​អ្នក​ស្លាប់​សរុប​ដោយសារ​វីរុស​​​ផ្លូវ​ដង្ហើម​កូរ៉ូណា​នៅ​អាមេរិក​បាន​កើន​ឡើង​ដល់ ​១៣០ ០០០ ​នាក់​ហើយ​ កាល​ពី​ថ្ងៃ​ចន្ទ និង​អ្នក​ឆ្លង​​កើន ឡើង​ជិត ​៣ ​លាន​នាក់​៕​ AFP/SK