កាលពីថ្ងៃសៅរ៍ ទី ១ ឧសភានេះ មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីប្រកាសហាមឃាត់ពលរដ្ឋដែលនៅប្រទេសឥណ្ឌាក្នុងរយៈពេល ១៤ ថ្ងៃគិតចាប់ពីថ្ងៃថា ពួកគេមានផែនការវិលត្រឡប់មកអូស្ត្រាលីវិញ។ អ្នកដែលមិនគោរពវិធានការនេះនឹងប្រឈមនឹងការពិន័យ និងជាប់ពន្ធនាគារ។
វិធានការនេះជាការរឹតបន្តឹងលើកទី ១ ហើយដែលប្រទេសអូស្ត្រាលីបានដាក់ឱ្យក្លាយជាបទល្មើសព្រហ្មទណ្ឌសម្រាប់ពលរដ្ឋរបស់ខ្លួនក្នុងការវិលត្រឡប់ទៅប្រទេសខ្លួនវិញ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្ត្រាលីលោក Greg Hunt បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការរឹតត្បិតនេះចូលជាធរមានចាប់ពីថ្ងៃទី ៣ ខែឧសភា ហើយបើរំលោភលើបម្រាមនេះអាចធ្វើឱ្យមានការដាក់ទោសទៅជនស៊ីវិល និងការជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ។ រដ្ឋាភិបាលអូស្ត្រាលីនឹងពិចារណាឡើងវិញនូវការរឹតត្បិតនានានៅថ្ងៃទី ១៥ ខែឧសភា៕