ច្បាប់ថ្មីរបស់អូស្ត្រាលី ដែលតម្រូវឱ្យក្រុមហ៊ុន Google និង Facebook បង់ថ្លៃសម្រាប់មាតិកាព័ត៌មានត្រូវបានអនុម័ត និងត្រៀមចូលជាធរមានហើយនៅរង់ចាំអ្នកជំនាញច្បាប់ចាត់ចែងធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឌីជីថលដ៏ធំ ១ នេះសិនប៉ុណ្ណោះ។
កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ សភាបានអនុម័តការធ្វើវិសោធនកម្មចុងក្រោយទៅលើច្បាប់ស្ដីអំពីកូដប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលទើបឯកភាពពីសំណាក់ភាគីក្រុមហ៊ុន Facebook ហើយ។ ជាថ្នូរ Facebook ក៏បានយល់ព្រមដកបម្រាមដែលមិនឱ្យប្រជាជនអូស្ត្រាលីចូលមើល និងចែករំលែកព័ត៌មានចេញវិញ៕