រដ្ឋាភិបាល​អូស្ត្រាលី បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ ថា​ប្រទេស​អូស្ត្រាលី​កំពុង​ពិចារណា​លើ​គម្រោង​សម្បទាន ៩៩ ឆ្នាំ​ទៅឱ្យ​ចិន​សាងសង់​កំពង់ផែ​ពាណិជ្ជកម្ម និង​យោធា​នៅ​ភាគ​ខាងជើង​ប្រទេស​ខ្លួន​ឡើងវិញ ក្រោយ​បញ្ចប់​គម្រោង​ផ្លូវ និង​ខ្សែក្រវាត់​ជាមួយ​ប្រទេស​ចិន​រួចមក។

ប្រភព​ដដែល​បានឱ្យ​ដឹងថា ប្រទេស​អូស្ត្រាលី​កំពុង​ពិចារណា​ថា តើ​ត្រូវ​លុបចោល​គម្រោង​កំពង់ផែ​នេះ​ឬ​យ៉ាងណា? ក្រោយ​ព្រួយបារម្ភ​ខ្លាច​ថា គម្រោង​នេះ​នឹង​កាន់តែ​បង្ក​ភាពតានតឹង​ដល់​ស្ថានភាព​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង ២ បន្ថែម​ទៀត។ យោងតាម​របាយការណ៍ ក្រុមហ៊ុន​ចិន​បានឈ្នះ​លើ​ការដេញថ្លៃ​កាលពី​ឆ្នាំ ២០១៥ លើ​កិច្ចព្រមព្រៀង​ប្រមាណ​តម្លៃ ៣៩០ លាន​ដុល្លារ ដើម្បី​សាងសង់​គម្រោង​នេះ។

គិត​មកដល់​បច្ចុប្បន្ន រដ្ឋាភិបាល​អូស្ត្រាលី​បាន​លុបចោល​កិច្ចព្រមព្រៀង​ចំនួន ៤ ហើយ​ក្រោយ​ដាក់ចេញ​នូវ​ច្បាប់​ថ្មី​មួយ ដែល​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​សហព័ន្ធ ដើម្បី​លុបចោល​កិច្ចព្រមព្រៀង​អន្តរជាតិ​ណា ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ៕