អាជ្ញាធរ​អេត្យូពី​បាន​ចាប់​ខ្លួន​មនុស្ស ១៥ នាក់ ​ពី​បទ​រៀបចំ​ផែនការ​វាយប្រហារ​ស្ថានទូត​អារ៉ាប់​រួម​នៅ​ក្នុង​រដ្ឋធានី​អាឌីស អាបេបា។

យោងតាម​សេចក្តី​ថ្លែងការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ FANA បាន​ឱ្យ​ដឹង​ថា ​អាវុធ​គ្រឿង​ផ្ទុះ​មួយ​ចំនួន​ និង​ឯកសារ​ដែល​មិន​បាន​បញ្ជាក់​ច្បាស់លាស់ ត្រូវ​បាន​រឹបអូស​ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​នេះ។ ប្រភព​ដដែល​បាន​បន្ត​ថា ក្រុម​នេះ​បាន​ទទួល​យក​បេសកកម្ម​ពី​ក្រុម​ភេរវករ​បរទេស​ហើយ​កំពុង​រៀបចំ​ធ្វើ​ឱ្យ​មាន​ការ​ខូចខាត​យ៉ាងខ្លាំង​ដល់​ទ្រព្យសម្បត្តិ និង​ជីវិត​មនុស្ស។

យ៉ាងណា​មិញ នៅ​មិន​ទាន់​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ណា​មួយ​ពី​សំណាក់​ក្រសួង​ការ​បរទេស​របស់​អារ៉ាប់​រួម ឬ​ស្ថានទូត​របស់​ខ្លួន​នៅ​ទីក្រុង អាឌីស អាបេបា នោះ​ទេ៕