ក្រុង​អ៊ីស្តង់​ប៊ុលៈ លោក​ប្រធានា​ធិបតី​តួកគី​ រេសិប តៃ​យីប អេរដូហ្គែន​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថាប្រទេស​តួកគី ​បាន​ក្លាយ​ជា​ប្រទេស​ទី​៣ ​ដែល​បង្កើត​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩​ បន្ទាប់​ពី​អាមេរិក ​និង​ចិន។ នេះ​បើ​យោង​តាម​​អង្គការ​សុខភាព​ពិភព​លោក។

លោក​ អេ​រដូ​ហ្គែន​ បាន​ថ្លែង​​នៅ​​​ឯពិ​ធី​បបើ​​​សម្ពោធ​​​​​មជ្ឈមណ្ឌល​​ TUBITAK Excellence ថា​៖​ «​កម្មវិធី​​ជំ​ងឺ​កូវីដ​​​​​​​ ១៩​​ របស់​តួកគីដែលត្រូវ​បានបង្កើតឡើង​ដោយ TUBITAK (ក្រុមប្រឹក្សា​ស្រាវជ្រា​វវិទ្យាសាស្ត្រ​ និង​បច្ចេ​កវិទ្យា​​របស់តួកគី​) បច្ចុប្បន្ន​នេះ​កំពុង​​ធ្វើ​ការទៅ​លើ​ការ​បង្កើត​​វ៉ាក់សាំង ​​​៨​ ប្រភេទ ​និង​គម្រោង​​ផលិតឱ​សថ ​​​១០ ​ប្រភេទខុសៗគ្នា»។ ​

មេ​ដឹក​នាំ​តួកគី​រូប​នេះ​បាន​ថ្លែង​បន្ថែម​ថា៖ ​«ដោយ​មាន​កិច្ច​សហការ​ជា​មួយ​រដ្ឋ​និង​វិស័យ​ឯក​ជន​ និង​សាកល​វិទ្យាល័យ​នានា​ប្រទេស​តួកគី ​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ការ​បង្កើត​វ៉ាក់​សាំង​ និង​ថ្នាំ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩​»។

លោក​ អេរដូហ្គែន​ បាន​កត់​សម្គាល់​ថា​បេក្ខជន​វ៉ាក់សាំង ​២ ​រូប​បាន​ធ្វើ​តេស្ត​ទៅ​លើ​សត្វ​ប្រកប​ដោយ​ជោគ​ជ័យ​ និង​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ទទួល​ការ​យល់​ព្រម​ឲ្យ​បន្ត​ពិសោធន៍​ទៅ​លើ​មនុស្ស​។

យោង​តាម​ទិន្នន័យ​ផ្លូវការ​ចុង​ក្រោយ​នេះ​បាន​ឲ្យ​ដឹង​ថា​ ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩​ សរុប​នៅ​ក្នុង​ប្រទេស​តួក​គី ​បាន​កើន​ឡើង​រហូត​ដលើ​ ១២៩ ​៦២២​ នាក់​ កាល​ពី​ថ្ងៃសៅរ៍ ​ដោយ​មាន​ជំនួន​អ្នក​ស្លាប់​ ៥ ៨​២៩ នាក់​៕ Xinhua/PSA