ក្រុ​ងលុ​ចសំបួរៈ ​កិច្ច​ប្រឹងប្រែង​របស់​សហភាព​អឺរ៉ុប​ (EU) ​និង​អាមេរិក​ឡាទីន ដោះស្រាយ​​វិបត្តិ​​វ៉េណេស៊ុយអេឡា​​​ដោយ​សន្តិវិធី​​​ មាន​ភាព​យឺតយ៉ាវ​ពេក​​ និង​​ត្រូវ​បង្កើន​នៅ​ក្នុង​ក្រុង​ម៉ុងតេវីដេអូ​កាល​ពី​ថ្ងៃ​ទី ​៧ ​ខែ​កុម្ភៈ ​ក្រុម​ទំនាក់ទំនង​អន្តរជាតិ​នៃ​សហភាព​អឺរ៉ុប​ និង​ក្រុម​ប្រទេស​អាមេរិក​ឡាទីន​បាន​ផ្តល់​ឲ្យ​​​ពួក​គេ​រយៈពេល​ ៩០ ​ថ្ងៃ​ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ថ្មី​នៅ​ប្រទេស ​វ៉េណេស៊ុយអេឡា​ ដែល​លោក​ប្រធានាធិបតី​ នីកូឡាស ​ម៉ាឌូរ៉ូ បាន​ទាត់​ចោល។

លោក​ Borrell បាន​និយាយ​នៅ​ពេល​ពិភាក្សា​ជា​មួយ​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស ​EU ​នៅ​ក្នុង​ក្រុង​​លុច​សំបួរ​ថា​ ដោយ​នៅ​មាន​ពេល​មិន​ដល់ ​១ ​ខែ​ផង​នៅ​មុន​ឱសានវាទ ​ការងារ​របស់​ក្រុម​ទំនាក់ទំនង​នោះ​មាន​ការ​​យឺតយ៉ាវ​ពេក​។​​

ក្រុម​លោក​ Borrell បាន​និយាយ​ដល់​ការ​ចរចា​ចុង​ក្រោយ​របស់​ក្រុម​ទំនាក់ទំនង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ប្រទេស ​អេក្វាទ័រ​។ ក្រោយ​ពី​ជំនួប​នៅ​ក្នុង​ក្រុង​លុច​សំបួរ​យើង​ជឿជាក់​ថា ​ការងារ​នេះ ត្រូវ​តែ​ជឿនលឿន​»។​

អ្នក​ការ​ទូត​ម្នាក់​បាន​បន្ថែម​ថា ​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​ខក​ចិត្ត​ចំពោះ​ក្រុម​ទំនាក់​ទំនង​ដែល​មិន​បាន​ធ្វើ​ឲ្យ​ការងារ​នេះ​រីក​ចម្រើន។

ម​េដឹក​នាំបក្សប្រឆាំងលោក Guaido ​ធ្វើ​កា​យវ​ិការ​​ខណ​ៈលោកថ្លែង​នៅក្នុង​សភា​​​​កាលពីថ្ងៃ​ទី ៨ ខែ មេសា។ AFP

ភាព​តានតឹង​បាន​កើន​ឡើង​ចាប់​តាំង​ពី​រុស្ស៊ី​បញ្ជូន​ទាហាន ​និង​សម្ភារ​ទៅ​កាន់​ក្រុង​ការ៉ាកាស​កាល​ពី​ខែ​មុន​ ដើម្បី​​គាំទ្រ​លោក​ប្រធានាធិបតី ​ម៉ាឌូរ៉ូ ​ដោយ​​បាន​ធ្វើ​ឲ្យ​អាមេរិក​ផ្ទុះ​កំហឹង​។

នៅ​ប្រទេស ​អេក្វាទ័រ ​ប្រមុខ​គោលនយោបាយ​ការ​បរទេស​ EU ​លោក​ស្រី​ Federica Mogherini កាល​ពី​សប្តាហ៍​មុន​បាន​ទាត់​ចោល​ការ​ប្រើប្រាស់​កម្លាំង ​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស ​វ៉េណេស៊ុយអេឡា​។

លោក​ស្រី​បាន​អំពាវនាវ​ឲ្យ​ស្តារ​រដ្ឋ​ធម្មនុញ្ញ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ឡើង​វិញ។

លោក ​ម៉ាឌូរ៉ូ​ បាន​ទាត់​ចោល​ការ​ជំរុញ​ឲ្យ​បោះ​ឆ្នោត​ប្រធានាធិបតី​ជា​ថ្មី ​និង​បាន​រាំង​ខ្ទប់​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​ ដោយ​បាន​ចាត់​ទុក​ការ​ជំរុញ​ជា​លេស​មួយ ​ដើម្បី​ឲ្យ​អាមេរិក​ធ្វើ​អន្តរាគមន៍​ដោយ​យោធា​។

អ្នកគាំទ្រលោកប្រធានាធិបតី​ ម៉ាឌូរ៉ូ ចូលរួមក្នុង​ការជួប​ជុំ​មួយ​នៅក្នុង​ក្រុងកា​រ៉ា​កាស​​កាលពីថ្ងៃទី​ ៦​ មេសា​។ AFP

ប្រទេស​ជាង ​៥០ ​បាន​ទទួល​ស្គាល់​មេ​ដឹកនាំ​បក្ស​ប្រឆាំង​លោក​ Juan Guaido ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ជា​ផ្លូវ​ការ។ ​ពួក​គេ​បាន​ប្រកាស​រដ្ឋាភិបាល​របស់​លោក​ ម៉ាឌូរ៉ូ ថា​ខុស​ច្បាប់​ចាប់​តាំង​ពី​លោក​ឡើង​កាន់​តំណែង​នៅ​ក្នុង​អាណត្តិ​ទី​២ ​​​​រយៈពេល ​៦ ​ឆ្នាំ​ក្រោយ​ការ​បោះ​ឆ្នោត​នោះ។ ​

ក្រុម​ទំនាក់ទំនង​នោះ​ ​មាន​ប្រទេស​អឺរ៉ុប​ចំនួន ​៨ ​គឺ​អង់គ្លេស​ បារាំង​ អាល្លឺម៉ង់ ​អ៊ីតាលី ​ហូឡង់ ​ព័រទុយហ្គាល់ ​អេស្ប៉ាញ ​​និង​ស៊ុយអែត ​និង​ប្រទេស​ចំនួន ​៤ មក​ពី​អាមេរិក​ឡាទីន​ បូលីវី ​កូស្តារីកា ​អេក្វាទ័រ និង​អ៊ុយរូហ្គាយ​៕ AFP/PSA