The Phnom Penh Post Search

Search form

អ៊ី​តាលី​ កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត​បារាំងមក​ជួប ​ស្រប​ពេល​មាន​វិបត្តិ​ចំណាក​ស្រុក​

Content image - Phnom Penh Post
ជនចំណាកស្រុក​​​​ចុះពីនាវា​​របស់ឆ្មាំសមុទ្រ​​អ៊ីតាលី​​ បន្ទាប់ពីកិច្ចប្រតិបត្តិ​ការជួយ​សង្រ្គោះ​។ AFP

អ៊ី​តាលី​ កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត​បារាំងមក​ជួប ​ស្រប​ពេល​មាន​វិបត្តិ​ចំណាក​ស្រុក​

ក្រុង​រូមៈ​​ក្រសួង​ការ​បរ​ទេស​មន្ត្រី​ការ​បរ​ទេស​អ៊ីតាលី​ បាន​ថ្លែង​ថា​ ខ្លួន​​​កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​មកជួប កាល​ពី​ថ្ងៃ​ពុធ​ស្រប​ពេល​មាន​ជម្លោះ​ការ​ទូត​មួយ​ រវាង​ប្រទេស​ទាំង​ពីរ​ ជុំវិញ​ការ​ដោះ​ស្រាយ​វិបត្តិ​ចំណាក​ស្រុក​។​​​

កាល​ពី​ថ្ងៃ​អង្គារ​ ប្រធានា​ធិបតី​បារាំង ​លោក ​អេម៉ានុយ​អែល​ ម៉ាក្រុង​ បាន​ចោទ​ប្រកាន់​អ៊ីតាលី​ថា​ គ្មាន​ការ​មិន​ទទួល​ខុស​ត្រូវ ​ក្រោយ​ពី​រដ្ឋា​ភិបាល​ក្រុង​រូម ​បាន​បដិ​សេធ​ មិន​បើក​កំពង់​ផែ​របស់​ខ្លួន​​​ឲ្យ​នាវា​Aquarius​របស់​ NGO ​ដែល​ដឹក​ជន​ចំណាក​ស្រុក​រាប់​រយ​នាក់​នៅ​ក្នុង​មហា​សមុទ្រ​មេ​ឌី​ទេ​រ៉ា​ណេ ​ឲ្យ​ចូល​នោះ​។​

រដ្ឋា​ភិបាល​ថ្មី​របស់​អ៊ីតាលី​ ប្រញាប់​ប្រញាល់​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​ ដោយ​បាន​ទាត់​ចោល«​មេ​រៀន​មិន​ស្មោះ​ត្រង់​ជា​ច្រើន»​ពី​ប្រទេស​នានា​ ដូច​ជា​បារាំង​ ទៅ​លើ​បញ្ហាជន​ចំណាក​ស្រុក​នោះ​។

នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ កាល​ពី​ថ្ងៃ​អង្គារ ​រដ្ឋា​ភិបាល​នោះ​ បាន​ថ្លែង​ថា​៖​«សេចក្តី​ថ្លែង​ការ​ណ៍​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​នាវា​មនុស្ស​ធម៌​ Aquarius ​ដែល​មក​ពី​ប្រទេស​បារាំង​នោះ ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់...​អ៊ីតាលី ​មិន​អាច​ទទួល​យក​មេ​រៀន​មិន​ស្មោះ​ត្រង់​ពី​ប្រទេស​នានា​ ដែល​ចូល​ចិត្ត​ស្វែ​ង​រក​មធ្យោ​បាយ​ផ្សេង​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចំណាក​ស្រុក​នេះ»៕ PSA

អត្ថបទគួរចាប់អារម្មណ៍

  • អាជ្ញាធរ​ហាម​កប់​សព ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ

    បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​សាងសង់​ផ្នូរ​កប់​សព ធ្វើ​ចេតិយ​ ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ​ក្នុង​ក្រុង​សិរីសោភ័ណ​ទៀត​ឡើយ ដោយសារ​តែ​វា​ធ្វើឲ្យ​ខូច​ដល់​សោភណភាព​ភ្នំ​ធម្មជាតិ​ដែល​ជា​ទី​ទៅ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​ឆ្នាំ​ ២០១៨​។

  • ចិន​នឹង​បញ្ជូន​ក្រុម​អ្នកចរចា​ទៅ​អាមេរិក

    ក្រុងប៉េកាំងៈ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​នឹង​បញ្ជូន​អ្នកចរចា​ជាន់​ខ្ពស់​ទៅ​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​សីហា​នេះ ដើម្បី​បន្ត​ការចរចា​ពាណិជ្ជកម្ម​ឡើង​វិញ ដែល​ជា​កិច្ចប្រជុំ​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ទាក់ទង​នឹង​ប្រធានបទ​នេះ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​មាន សភាព​កាន់តែ​ខ្លាំង​ឡើង​។

  • បរទេស​ និង​ខ្មែរ​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

    ព្រះសីហនុៈ ជនបរទេស និង​ខ្មែរ​ចំនួន​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​នៅក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​រង្គសាល​ស្កាយឡាញ​ ១ ​កន្លែង​។

  • CPP ការពារ​លទ្ធផល​បោះឆ្នោត ហើយ​ថា​រាល់​ការរិះគន់​គឺជា​ការប្រមាថ​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ

    ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្ដោប​ក្ដាប់​យក​អាសនៈ​ទាំង​ ១២៥ នៅក្នុង​រដ្ឋសភា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​នៅ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​វាយបក​ធ្ងន់ៗ​ប្រឆាំង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ និង​អតីត​គណបក្ស​ប្រឆាំង​ដែល​រិះគន់​ខ្លួន​ថា​បាន «​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​» ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា ហើយ «​ឧបាយកល​ដ៏ពិសពុល​» របស់​ពួកគេ​បាន​ទទួល​បរាជ័យ​ជា​អ្វី​ដែល​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​ជំទាស់​។