ក្រុង​តេអេរ៉ង់ៈ ​ប្រទេស​អ៊ី​រ៉ង់ ​បាន​ថ្លែង​ថា ​យន្ត​ហោះ​ដ្រូន​មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​បាន​ធ្លាក់​នៅ​ជិត​ព្រំ​ដែន​របស់​ខ្លួន​ ជា​មួយ​ប្រទេស​អាស៊ែ​បៃ​ហ្សង់​ កាល​ពី​ថ្ងៃ​អង្គារ​ ខណៈ​ក្រុង​បាគូ​ និង​យេ​រ៉េវ៉ាន់​ បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​បទ​រំលោភ​បទ​ឈប់​បាញ់​មួយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ ជុំ​វិញ​តំបន់​ណា​ហ្គូរ​ណូ ​និង​ការ៉ា​បាក់ហ៍​។​

​អភិបាល​រង​ខេត្ត​ គឺ​លោក ​ប៊ីហ៍​រូស ​នី​ដាយី​ បាន​ថ្លែង​ប្រាប់​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​រដ្ឋ​ IRNA​ ថា ​យន្ត​ហោះ​ដ្រូន​បាន​ធ្លាក់​នៅ​ក្នុង​ភូមិ​មួយ​ នៅ​តំបន់​ប៉ារ​សា​បាដ ​ខេត្ត​អារ​ឌែល​ប៊ីល​ នៅ​តាម​បណ្តោយ​ព្រំ​ដែន​ភាគ​ខាង​ជើង​ប្រទេស​អ៊ី​រ៉ង់​។​

​លោក​បាន​ថ្លែង​ថា​៖ «​អត្ត​សញ្ញាណ​របស់​យន្ត​ដ្រូន ​និង​មូល​ហេតុ​អំពី​ការ​ធ្លាក់​របស់​វា​ នៅ​ក្នុង​តំបន់​នោះ​ ត្រូវ​បាន​កំពុង​ស៊ើប​អង្កេត​»​ ដោយ​បាន​រាយ​ការណ៍​ថា​ គ្មាន​ការ​ខូច​ខាត​នោះ​ទេ​។​

​យោង​តាម​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​រដ្ឋ​ IRNA​ បាន​ឲ្យ​ដឹង​ថា​ យន្ត​ដ្រូន​នោះ​ «​អាច​នឹង​ជា​របស់​ប្រទេស​អាស៊ែ​បៃ​ហ្សង់​ ឬ​របស់​ទា​ហាន​ប្រទេស​អាមេនី​ បាន​ហោះ​ទៅ​វាយ​ប្រហារ ​ហួស​ព្រំ​ដែន​ភាគ​ខាង​ជើង​ប្រទេស​អ៊ី​រ៉ង់​៕ SK