ក្រុង​តេអេរ៉ង់ៈ ​ប្រទេស​ អុី​រ៉ង់​ បាននិយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ជោគវាស​នា​របស់នាវា​មាន​ទង់​ជាតិ​អង់គ្លេស​ដែល​ខ្លួន​បាន​បដិសេធ​មិន​ប្រគល់​ឲ្យ​វិញ​ក្រោយ​ពី​ចាប់​​នាវា​នៅ​​ក្នុង​ឈូង​ស​មុទ្រ ​អា​ស្រ័យ​ទៅ​លើ​​កិច្ច​សហ​ការ​របស់​យានិក​របស់​នាវា​នេះ​លើ​ការ​ស៊ើប​អង្កេត​។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ក៏​បាន​ថ្លែង​ថា ​នាវិក​ទាំង​អស់​នៅ​ក្នុង​នាវា​ដឹក​ប្រេង​ Stena Impero ​មាន​សុខភា​ពល្អ​ទេ​។

នាវា​នោះ ​មាន​សមា​ជិក​នាវិក​ ២៣ ​នាក់ ​បាន​ចត​នៅ​កំពង់​ផែ ​Bandar Abbas ក្រោយ​ពី​កង​ការ​ពារ​បដិ​វត្តន៍​អ៊ិ​ស្លាម​បាន​ចាប់​នៅ​ច្រក​សមុទ្រ ​Hormuz​ កាល​ពី​ថ្ងៃ​សុក្រ​។

កង​ការពារ​​បដិ​វត្ត​ន៍​នោះ​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​បញ្ចេញ​វីដេអូ​ដែល​បង្ហាញ​ឲ្យ​ឃើញ​នាវា​មួយ​គ្រឿង​ជា​មួយ​ស្លាក់​ឈ្មោះ​ថា Stena Impero កំពុង​ត្រូវ​បាន​ឡោម​ព័ទ្ធ​អូ​ប័រ​ជា​ច្រើន​មុន​ពេល​ទាហាន​សម្រូត​ចុះ​ពីឧទ្ធ​ម្ភាចក្រ​តាម​ខ្សែ​ទៅ​នា​វា​នោះ។ ​

អុីរ៉ង់​ចាប់​នាវា​ដឹក​ប្រេង​នោះ​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា​មិន​បាន​ឆ្លើយ​តប​ទៅ​សញ្ញា​គ្រា​អាសន្ន​ និង​មិន​បាន​បិទ​ឧប​ករ​ណ៍​ទទួល​ទូរ​លេខ​របស់​ខ្លួន​ក្រោយ​ពី​បុក​ទូក​នេសាទ​មួយ​គ្រឿង​៕ PSA