The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ៊ី​រ៉ង់​បដិសេធ​ថា ​ទី​តាំឈ​រ​ជើងរបស់ខ្លួន​​នៅ​ស៊ី​រី​​ មិន​បាន​រង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាសរ​របស់​អ៊ី​ស្រាអែល​​ទេ

អ៊ី​រ៉ង់​បដិសេធ​ថា ​ទី​តាំឈ​រ​ជើងរបស់ខ្លួន​​នៅ​ស៊ី​រី​​ មិន​បាន​រង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាសរ​របស់​អ៊ី​ស្រាអែល​​ទេ

Content image - Phnom Penh Post
លោកប្រធានាធិបតីអុីរ៉ង់​​ហាស្សាន រូហានី (ឆ្វេ​ង​) និង​រដ្ឋមន្ត្រីកា​រពារ​ជាតិ លោក Amir Hatami ចូលរួមពិធីតាំងពណ៌សម្ភា​រយោ​ធា។ AFP

អ៊ី​រ៉ង់​បដិសេធ​ថា ​ទី​តាំឈ​រ​ជើងរបស់ខ្លួន​​នៅ​ស៊ី​រី​​ មិន​បាន​រង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាសរ​របស់​អ៊ី​ស្រាអែល​​ទេ

ក្រុង​តេអេរ៉ង់ៈ មន្ត្រី​អ៊ី​រ៉ង់​ជាន់​ខ្ពស់​ម្នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បដិសេធ​ថា ទី​តាំង​មូល​ដ្ឋាន​របស់​អ៊ី​រ៉ង់​មិន​បាន​រង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​អ៊ី​ស្រាអែលនៅ​ជិត​ទី​ក្រុង​ស៊ី​រី​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​​ទេ​។​

​លោក​ Mohsen Rezaie ​បាន​ថ្លែង​ប្រាប់​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​ ILNA ​ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​អ៊ី​ស្រាអែល ​ដែល​បាន​អះអាង​ថា ​កង​កម្លាំង​ការ​ពារ​ដែន​អាកាស​របស់​ខ្លួន ​បាន​វាយ​ប្រហារ​ទៅ​លើ​ទី​តាំង​អ៊ី​រ៉ង់​ជា​ច្រើន​កន្លែងនៅ​ក្នុង​ប្រទេស​ហែក​ហួរ​ដោយ​សង្គ្រាម​មួយ​នេះ​ថា៖«​ព័ត៌មាន​នេះ​ គឺ​ជា​ការ​និយាយ​ភូត​កុហក​ និង​មិន​មែន​ជា​ការ​ការ​ពិត​»​។​

​លោក ​Rezaie ​ជា​អតីត​មេបញ្ជាការ​ម្នាក់​នៃ​កង​កម្លាំង​ការ​ពារ​បដិវត្តន៍​អ៊ី​រ៉ង់​បាន​ថ្លែង​ថា​៖ «អ៊ី​ស្រាអែល​ និង​អាមេរិក​ មិន​មាន​អំណាច​វាយ​ប្រហារ​ទៅ​លើ​ទី​តាំង​នានា​របស់​អ៊ី​រ៉ង់​នោះ​ទេ​ ចំណែក​ឯ​ទី​ប្រឹក្សា​កណ្តាល​ដែល​យើង​មាន​នោះ​ ក៏មិន​បាន​រង​ការ​វាយ​ប្រហារ​នោះ​ដែរ​»​។​

​«វិធាន​ការ​នានា ​ត្រូវ​បាន​ធ្វើ​ឡើង​រួម​គ្នា​ដោយ​អ៊ី​ស្រាអែល​និង​អាមេរិក​ នៅ​ក្នុង​ប្រទេស​ស៊ី​រី ​និង​អ៊ី​រ៉ាក់​ គឺ​ជា​ការ​ប្រឆាំង​បទ​បញ្ជា​ និង​ក្រុម​អ្នក​ការ​ពារ​អន្តរជាតិ​របស់​ប្រទេស​ស៊ី​រី​និង​អ៊ី​រ៉ាក់ ​នឹង​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​កាន់​ពួក​គេ​វិញ​ក្នុង​ពេល​ឆាប់​ៗ​​នេះ​»​៕ SK

អត្ថបទគួរចាប់អារម្មណ៍