The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ៊ី​រ៉ង់​ប្តេជ្ញា​ចិត្ត​ឆ្លើយ​តប​ ចំពោះ​ការ​វាយ​ប្រហារ​ទៅ​លើ​នា​វា​ដឹក​ប្រេង ​នៅ​ម្តុំ​ឆ្នេរ​សមុទ្រ​អារ៉ាប៊ី​ សាអ៊ូ​ឌីត​

អ៊ី​រ៉ង់​ប្តេជ្ញា​ចិត្ត​ឆ្លើយ​តប​ ចំពោះ​ការ​វាយ​ប្រហារ​ទៅ​លើ​នា​វា​ដឹក​ប្រេង ​នៅ​ម្តុំ​ឆ្នេរ​សមុទ្រ​អារ៉ាប៊ី​ សាអ៊ូ​ឌីត​

Content image - Phnom Penh Post
លោក​ប្រធានាធិបតី​អ៊ី​រ៉ង់ ហា​ស្សាន រូហានី (ស្តាំ) ទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន​ អ៊ីមរ៉ាន ខាន់។ AFP

អ៊ី​រ៉ង់​ប្តេជ្ញា​ចិត្ត​ឆ្លើយ​តប​ ចំពោះ​ការ​វាយ​ប្រហារ​ទៅ​លើ​នា​វា​ដឹក​ប្រេង ​នៅ​ម្តុំ​ឆ្នេរ​សមុទ្រ​អារ៉ាប៊ី​ សាអ៊ូ​ឌីត​

ក្រុង​តេអេរ៉ង់ៈ ​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​ពាក់​កណ្តាល​ផ្លូវ​ការ​ ISNA ​បាន​រាយ​ការណ៍​ឲ្យ​ដឹង​ថា ​ប្រទេស ​អ៊ីរ៉ង់​ បាន​ប្តេជ្ញា​ចិត្ត​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​វាយ​ប្រហារ​ណា​មួយ​ ទៅ​លើ​នា​វា​ដឹក​ប្រេង​របស់​ខ្លួន​នៅ​ម្តុំ​ឆ្នេរ​សមុទ្រ​អារ៉ាប៊ី​ សាអ៊ូ​ឌីត​​ ដែល​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ទទួល​ខុស​ត្រូវ​នោះ​ជា​ដាច់​ខាត​។​

​លោក ​អាលី​ ហ្សាម​កា​នី​ ជា​លេខា​ធិការ​នៃ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​កំពូល​បាន​ថ្លែង​ថា ​ភស្តុតាង​នា​នា​នៅ​មិន​ទាន់​បាន​រក​ឃើញ​ថា​ តើ​អ្នក​ណា​នៅ​ពី​ក្រោយ​ខ្នង​អ្វី​ដែល​ខ្លួន​បាន​ហៅ​ថា​ជា ​«​ការ​វាយ​ប្រហារ​មី​ស៊ីល​»​ មួយ​ទៅ​លើ​នា​វា​ដឹក​ប្រេង​សា​ប៊ីទី​មួយ​​នេះ​​។​

​លោក​បាន​ថ្លែង​ត្រូវ​បាន​គេ​ដក​ស្រង់​ដោយ​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន ​ISNA​ ថា៖ ​«​ចោរកម្ម​ផ្លូវ​សមុទ្រ​និង​ភាព​ឃោរ​ឃៅ​នៅ​ក្នុង​ដែន​ទឹក​អន្តរ​ជាតិ​ នឹង​មិន​ត្រូវ​បាន​ទុក​ចោល​ដោយ​មិន​ឆ្លើយ​តប​ទទួល​ខុស​ត្រូវ​នោះ​ទេ​»​។​

​លោក​បាន​បន្ថែម​ថា​៖ «​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​វី​ដេអូ​អាច​ទទួល​យក​បាន​ និង​ការ​ស៊ើប​យក​ការណ៍​ប្រមូល​បាន​ភស្តុតាង​នោះ​ ភស្តុតាង​បឋម​នឹង​ប្រថុយ​គ្រោះ​ថ្នាក់​នៃ​ការ​វាយ​ប្រហារ​ទៅ​លើ​នា​វា​ដឹក​ប្រេង​អ៊ី​រ៉ង់​ នៅ​ក្នុង​សមុទ្រ​ក្រហម​​នៅ​មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​ឡើយ​ទេ​»​៕ SK

អត្ថបទគួរចាប់អារម្មណ៍