រដ្ឋមន្រ្តីថាមពលអ៊ីរ៉ង់លោក Reza Ardakanian បាន​ឱ្យ​ដឹង​ក្នុង​​ប្រព័ន្ធផ្សព្វ​ផ្សាយ​រដ្ឋ​ កាលពីថ្ងៃសៅរ៍ថា ប្រទេស​អ៊ីរ៉ាក់​ បានយល់ព្រមបញ្ចេញ​ថវិកាអ៊ីរ៉ង់ចំនួន ១២៥ លានដុល្លារ​ ទៅ​ឱ្យ​ធនាគារ​អ៊ឺរ៉ុប​សម្រាប់​ការ​ទិញ​កូវីដ​ ១៩​ ប្រមាណ​ ១៦ លានដូស​។

ប្រទេសអ៊ីរ៉ង់ ដែលជាប្រទេស​រងគ្រោះដោយ​កូវីដ ១៩​ ខ្លាំង​ជាងគេ​នៅមជ្ឈិមបូព៌ា បាន​ត្អូញត្អែរ​ថា​ ការ​ដាក់​ទណ្ឌកម្ម​របស់សហរដ្ឋអាមេរិក​ បាន​រារាំង​ប្រទេស​ខ្លួន​ក្នុង​ការ​បញ្ជា​ទិញ​​វ៉ាក់​សាំង​កូវីដ ១៩​។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានរាយការណ៍ថាលោក Ardakanianបាននិយាយថា​ ថវិកាដែល​ត្រូវ​បញ្ជាទិញ​វ៉ាក់​សាំង​នេះ​ បាន​មក​​​ពី​អង្គការ​សុខ​ភាព​ពិភព​លោក​ (​WHO​) ឧបត្ថម្ភ​ ដោយ​កម្មវិធីវ៉ាក់សាំង​ជា​សកល​​ COVAX។​

យ៉ាងណាមិញ នៅ​មិន​ទាន់​មានការបញ្ជាក់ជា​បន្ទាន់​ពី​មន្រ្តីអ៊ីរ៉ាក់​នៃ​របាយការណ៍​ ដែល​បានចេញ​ផ្សាយ​មូលនិធិ​របស់អ៊ីរ៉ង់សម្រាប់ការទិញវ៉ាក់សាំងនៅ​ឡើយ​ទេ​។

ខណៈពេល​កំពុងពិភាក្សា​​ជា​មួយ​មហាអំណាចពិភពលោកនៅទីក្រុងវីយែន​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូ​វ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ទីក្រុងតេអេរ៉ង់ បានទាមទារឱ្យប​ញ្ចេញប្រាក់​ប្រេងរបស់ខ្លួនចំនួន ២០ ពាន់លានដុល្លារ ដែល​បានជាប់គាំងនៅក្នុងប្រទេសមួយចំនួនដូចជា​អ៊ីរ៉ាក់កូរ៉េខាងត្បូង និងចិន​ដោយសារ​តែ​ការ​ដាក់ទណ្ឌកម្ម​របស់សហរដ្ឋអាមេរិ​កចា​ប់តាំងពីឆ្នាំ ២០១៨ មក​៕