ក្រុង​តេអេ​រ៉ង់ៈ​ លោក​រដ្ឋ​មន្ត្រីការប​រ​ទេស​អ៊ីរ់ង់ ម៉ូហា​ម៉េដ ចាវ៉ា​ដ ហ្សារិហ្វ​ កាល​ពី​ថ្ងៃ​អង្គារ​បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិ​សុខ​អង្គការ​សហ​ប្រជាជាតិ ​អនុវត្ត​តាម​គោល​ការណ៍​ច្បាប់​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​របស់ខ្លួន​ទៅលើ​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែរ​អ៊ីរ៉ង់។

លោក ​ហ្សា​រិហ្វ ​​​​​បាន​​ថ្លែង​នៅលើ​គេ​ហទំព័រធ្វីធើរ​​​​ក្រោ​យពី​​ធ្វើកា​រ​ថ្លែង​ជាក់​ស្តែង​ទៅ​​កាន់ជំនួប UNSC កាល​ពី​ថ្ងៃ​អង្គារ​ថា​៖ ​«​ជា​ទូទៅ​សហគមន៍​អន្តរជាតិ ​និង​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហ​ប្រជាជាតិជា​ពិសេស​​ប្រឈម​នឹ​ង​​​ការ​សម្រេច​ចិត្ត​ដ៏​មាន​សារៈ​សំខាន់​មួយៈ​តើ​យើង​បន្ត​គោរពតាម​គោលការណ៍ច្បាប់ ​ឬក៏ ត្រឡប់​ទៅ​រក​ច្បាប់​ព្រៃ​ទៅ​វិញ​ឬ?» ។​

ការ​ថ្លែង​នៅ​លើ​ធ្វី​ធើរ​របស់​លោក​ហ្សារិ​ហ្វ​បាន​កើត​ឡើង​ក្រោយ​ពី​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាមេរិក​លោក ​ម៉ៃក៍ ប៉ុម​ប៉េអូ ​​កាលពី​ថ្ងៃ​អង្គារ​បាន​ស្នើ​ឲ្យ​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​បន្ត​ហាម​ប្រាម​ទិញ​លក់​អាវុធ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​ ដែល​នឹង​ផុត​សុពល​ភាព​​នៅ​ក្នុង​ខែ​តុលា​ ខាង​មុខ​នេះ​។

នៅ​ក្រោម​សេចក្តីសម្រេច​លេខ​ ២២៣១ ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដែល​អនុម័ត​កិច្ច​ព្រមព្រៀង​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់ ការ​ហាម​ប្រាម​លក់​ដូរ​អាវុធ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​ នឹង​ត្រូវ​ដក​នៅ​ពាក់កណ្តាល​ខែ​តុលា​នោះ។ ​ក្រុង​តេ​អេ​រ៉ង់​បាន​ថ្លែង​ថា ​ខ្លួន​នឹង​មិន​ទទួល​យក​ការ​បន្ត​បម្រាម​លក់ដូរ​​អាវុធ​នេះទេ​៕​ Xinhua/PSA