ស្ថានទូតអ៊ីស្រាអែលនៅទី​ក្រុងប៉េកាំង​ បានចោទប្រកាន់អ្នកផ្សាយព័ត៌មានរដ្ឋចិន​ ដែល​បាន​បង្ហាញ​សកម្មភាព​ប្រទូសរ៉ាយប្រឆាំងសាសន៍យូដានៅពេល ​កំពុង​រាយការណ៍​ពី​​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​ស្ដីអំពី​​អំពើហិង្សា​ក្នុងទឹកដីប៉ាឡេស្ទីន និងអ៊ីស្រាអែល។

អ្នក​សារព័ត៌មាននៅ​ CGTN ដែល​ជា​សារព័ត៌មាន​ភាសា​អង់គ្លេស​របស់​ទូរទស្សន៍រដ្ឋ​ចិន​​ CCTV កាលពីថ្ងៃអង្គារ ដែល​បានលើកឡើងអំពីរឿង​វ៉ាវ​ និង​ទ្រឹស្តី​ឃុបឃិតប្រឆាំង​សាសន៍​យូដា​ ក្នុង​អំឡុង​កិច្ច​​ពិភាក្សាមួយ​ស្ដី​អំពីការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិ​កចំ​ពោះអ៊ីស្រាអែល។

អ្នកសារព័ត៌មាន​បាន​ឱ្យ​ដឹងថា៖ «ជនជាតិជ្វីហ្វ​បាន​​លួងលោ​មសហរដ្ឋអាមេរិក​ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុ​ងការ​បង្វែរ​ជំហររបស់ទីក្រុងវ៉ាស៊ីនតោន​ ងាក​ទៅ​រក​​វិបត្តិមជ្ឈឹមបូព៌ា​ ហើយលើក​ឡើង​ថា ជន​ជាតិ​នេះ​បាន​ត្រួត​ត្រាផ្នែ​កហិរញ្ញវត្ថុប្រព័ន្ធផ្សព្វផ្សាយនិងអ៊ីនធឺណិតសហរដ្ឋ​អាមេរិកផងដែរ»។

ស្ថានទូតអ៊ីស្រាអែលបានតប​ទៅ​នឹង​ការ​លើក​ឡើង​ថា៖ «នេះ​គឺ​ជា​ពាក្យ​សម្ដី​គួរ​ឱ្យខ្ពើមរអើម​មួយ ដែល​ប្រឆាំង​នឹង​សាសន៍យូដា​ និង​ផ្សព្វ​ផ្សាយ​ទៅ​ក្នុង​បណ្តាញសារព័ត៌មានផ្លូវ​ការរបស់ចិន​។ ការអះអាង​ ទាំង​នោះ​មាន​លក្ខណៈ​ប្រកាន់ពូជសាសន៍និងគ្រោះថ្នាក់ ហើយ​ក្នុង​នាម​ជា​ប្រព័ន្ធផ្សព្វផ្សាយពួកគេ​គួរ​តែ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ជាង​នេះ»៕