ក្រុង​ហ្ស៊េរុយ​សាឡិមៈ ​ប្រទេស​អ៊ី​ស្រា​អែល​ កាល​ពី​ថ្ងៃ​អង្គារ បាន​ថ្លែង​ថា ​ខ្លួន​បាន​សាក​ល្បង​មី​ស៊ីល​បាលី​ស្ទិក ​២​ គ្រាប់​ជោគ​ជ័យ​ នៅ​ក្នុង​មហា​សមុទ្រ​មេឌី​ទែរ៉ា​ណេ​ ស្រប​ពេល​មាន​ភាព​តាន​តឹង​ជា​មួយ​អ៊ី​រ៉ង់​ និង​សម្ព័ន្ធ​មិត្ត​ហេបូ​ឡាហ៍​លី​បង់​របស់​ខ្លួន​។​

​ឧស្សា​ហកម្ម​ដែន​អាកាស​អ៊ី​ស្រា​អែល ​(IAI)​ គ្រប់​គ្រង​ដោយ​រដ្ឋ​បាន​ថ្លែង​ថា ​«​ការ​សាក​ល្បង​យ៉ាង​ស្មុគ​ស្មាញ​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បើក​លំហរ​សមុទ្រ​»​ និង​ជាប់​ទាក់​ទង​ជា​មួយ​ប្រព័ន្ធ​អាវុធ​កាំ​ភ្លើង​ធំចម្ងាយ​ឆ្ងាយ​ ២ ​គ្រាប់ (LORA)​។​

​ឧស្សាហកម្ម​ IAI​ បាន​ថ្លែង​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ថា​៖ «​កន្លែង​ដំបូង​ដែល​បាន​បាញ់​មី​ស៊ីល​ចម្ងាយ​ខ្លី​មួយ​គ្រាប់​ វា​បាន​ហោះ​ក្នុង​ចម្ងាយ​ ៩០​ គី​ឡូ​ម៉ែត្រ ​ហើយ​មី​ស៊ីល​ចម្ងាយ​ឆ្ងាយ​ទី​ ២​ ហោះ​បាន​ ៤០០​ គី​ឡូ​ម៉ែត្រ​»​។​

​សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា​៖ «​ស្ថិត​នៅ​​ទីតាំង​ទាំង ២​ នោះ​ មី​ស៊ីល​នោះ​បាន​ហោះ​ទៅ​តាម​ផ្លូវ​របស់​វា​ ​ដោយ​ទៅ​​រក​គោល​ដៅ​របស់​វា​ដោយ​ខ្លួន​ឯង​ ហើយ​បាន​កម្ទេច​ចំ​ទី​តាំង​យ៉ាង​ច្បាស់​លាស់​»​៕ AFP