កាល​ពី​ថ្ងៃ​អាទិត្យ ទី ២៨ កុម្ភៈ កង​ទ័ព​ស៊ីរី​បាន​និយាយ​ថា អ៊ីស្រាអែល​បាន​បាញ់​រ៉ុក្កែត​វាយ​ប្រហារ​តំបន់​ភាគ​ខាង​ត្បូង​ទីក្រុង​ដាម៉ាស ​ប្រទេស​ស៊ីរី។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​កងទ័ព​ស៊ីរី​បាន​និយាយ​ថា ការ​វាយ​ប្រហារ​នេះ គឺ​មក​ពី​តំបន់ ​Golan Heights ហើយ​គ្រាប់​មីស៊ីល​ភាគ​ច្រើន​ត្រូវ​បាន​ទម្លាក់​នៅ​ក្នុង​ការ​វាយប្រហារ​លើក​នេះ។

កាល​ពី​ថ្ងៃទី ២៦ កុម្ភៈ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​លោក ​Benny Gantz បាន​និយាយ​ថា អ៊ីស្រាអែល​កំពុង​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​ការ​ចូល​លុកលុយ​របស់​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​ស៊ីរី៕