ក្រុង​ហ្គាហ្សាៈ ​ប្រភព​សន្តិ​សុខ​ប៉ាឡេ​ស្ទីន​បាន​ថ្លែង​ប្រាប់​កាសែត​ AFP ​ ក្រោយ​ពី​អ៊ី​ស្រា​អែល​បាន​រាយ​ការណ៍​ថា​ មាន​រ៉ុក្កែត​ ៣​​ គ្រាប់​ បាន​បាញ់​ទៅ​លើ​ទឹក​ដី​របស់​ខ្លួន​ថា​ យន្ត​ហោះ​ចម្បាំង​អ៊ី​ស្រា​អែល​ បាន​វាយ​ប្រហារ​ទៅ​លើ​ទី​តាំង​ក្រុម​ហា​ម៉ាស់​ជា​ច្រើន​កន្លែង ​នៅ​ក្នុង​តំបន់​ហ្គា​ហ្សា​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​។​

​យោធា​អ៊ី​ស្រា​អែល​បាន​ថ្លែង​ថា​ យន្ត​ហោះ​ចម្បាំង​របស់​ខ្លួន​បាន​វាយ​ប្រហារ ​«​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្រោម​ដី​ ដែល​ជា​របស់​ក្រុម​អង្គការ​ភេរវករ​ហា​ម៉ាស់​នោះ​»​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​គ្រាប់​រ៉ុក្កែត​នោះ​។​

​យោធា​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដែល​បាន​និយាយ​ជា​ភាសា​អង់​គ្លេស​ថា​៖ «​នៅ​ពេល​យប់​ រ៉ុក្កែត ​៣​ គ្រាប់​ បាន​បាញ់​ចេញ​ពី​តំបន់​ហ្គា​ហ្សា​ ទៅ​លើ​ប្រទេស​អ៊ី​ស្រា​អែល​»​។​

​«​នៅ​ក្នុង​ការ​ឆ្លើយ​តប ​វាយ​ប្រហារ​ឧទ្ធម្ភាគ​ចក្រ​ និង​យន្ត​ហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​ បាន​កំណត់​គោល​ដៅ​ទៅ​លើ​ទី​តាំង​ភេរវករ​ជា​ច្រើន​កន្លែង​»​។​

​មិន​មាន​របាយ​ការណ៍​ រាយ​ការណ៍​ភ្លាម​ៗ​អំពី​ចំនួន​អ្នក​ស្លាប់​និង​រង​របួស​ ចេញ​ពី​ភាគី​ទាំង​២​នោះ​ទេ៕SK