កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ​អ៊ីស្រាអែល​បាន​បើក​ស្ថានទូត​នៅក្នុង​ប្រទេស​អារ៉ាប់​រួម ក្រោ​យ​​មាន​កិច្ច​ព្រមព្រៀង​ជា​មួយ​សហ​​រដ្ឋ​អាមេរិក​កាលពី​ឆ្នាំមុន​ ស្ដីអំពី​ការ​បង្កើត​ចំណង​ការ​ទូត​ពេញ​លេញ​ជា​មួយ​ប្រទេស​នៅ​ឈូង​សមុទ្រនេះ​។

ក្រសួងការ​បរទេស​អ៊ីស្រាអែល​​បាន​និយាយថា ​ស្ថានទូត​ស្ថិត​នៅ​ក្នុង​ការិយាល័យ​បណ្តោះអាសន្ន​មួយ ដើម្បី​រង់ចាំទីតាំង​អចិន្រៃ្តយ៍រៀបចំ​រួច។​ រដ្ឋមន្រ្តីក្រសួង​ការបរទេស​​លោក ​Gabi Ashkenazi បាន​និយាយថា​ស្ថានទូត​ថ្មីនេះ​នឹង​ជួយ​​ពង្រីក​នូវ​ចំណង​មិត្ត​ភាព​កក់​​ក្តៅ​រវាង​អ៊ីស្រាអែល ​និង​អារ៉ាប់រួម​៕