ក្រុង​ហ្ស៊េ​រុយ​សាឡិមៈ​ រដ្ឋាភិបាល​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ចន្ទ​បាន​អនុម័ត​ផែន​ការ​អន្តោប្រវេសន៍​សម្រាប់​ប្រជាជន​អេត្យូពី​ ២ ០០០ ​នាក់ ​ដែល​មាន​បំណង​ផ្លាស់ប្តូរ​ទី​លំនៅ​ទៅ​កាន់​រដ្ឋ​ជ្វីហ្វ​ បាន​បង្ក​ឲ្យ​មាន​បញ្ហា​ចម្រោង​ចម្រាស់​ និង​ប្រឈម​នឹង​ការ​បន្ត​ការ​ព្យារ​ពេល​ថែម​ទៀត។

ក្រុមនេះ​ គឺ​ជា​សមាជិក​នៃ​សហគមន៍​ Falash Mura ​ជា​អ្នក​ជាប់​ខ្សែ​ស្រឡាយ​ជន​ជា​តិ​ជ្វីហ្វ​ដើម​កំណើត​អេត្យូពី​ដែល​បាន​បង្វែរ​កាន់​សាសនា​គ្រិស្ត​ភាគ​ច្រើន​ត្រូវ​គេ​បង្ខិត​បង្ខំ ​នៅ​ក្នុង​សតវត្សរ៍​ទី ​១៨ ​និង​ទី ១៩។​

ពួកគេ​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ជនជាតិ​ជ្វីហ្វ​ដោយ​អាជ្ញាធរ​អ៊ីស្រាអែល​ទេ ​ប៉ុន្តែ​ទាមទារ​សិទ្ធិ​ដើម្បី​តាំង​ទី​លំនៅ​នៅ​ក្រោម​គោល​ការណ៍​បង្រួប​បង្រួម​គ្រួសារ​។

រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​ឲ្យ​អ្នកទាមទារ​ប្រហែល ​៩ ០០០ ​នាក់ ​នៅ​ក្នុង​ឆ្នាំ ​២០១៥ ប៉ុន្តែ​បាន​មោឃៈ​ការ​សម្រេច​ចិត្ត​នោះ​នៅ​ឆ្នាំ​ ២០១៦​ ដោយ​បាន​លើក​ឡើង​ពី​ផល​លំបាក​ផ្នែក​ហិរញ្ញ​វត្ថុ៕ PSA