The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ៊ីស្រាអែល ​បាញ់​សម្លាប់​ក្មេង​ជំទង់​ប៉ាឡេស្ទីន ក្នុង​អំឡុង​ការ​ប៉ះ​ទង្គិច​នៅ​ព្រំដែន




អ៊ីស្រាអែល ​បាញ់​សម្លាប់​ក្មេង​ជំទង់​ប៉ាឡេស្ទីន ក្នុង​អំឡុង​ការ​ប៉ះ​ទង្គិច​នៅ​ព្រំដែន

Content image - Phnom Penh Post
​អ្នកកាន់ទុក្ខបានសែងសព Hassan Shalabi ឆ្លងកាត់សាលារបស់ពួកគេ។ AFP

អ៊ីស្រាអែល ​បាញ់​សម្លាប់​ក្មេង​ជំទង់​ប៉ាឡេស្ទីន ក្នុង​អំឡុង​ការ​ប៉ះ​ទង្គិច​នៅ​ព្រំដែន

ក្រុងហ្គាហ្សាៈ ​ក្រសួង​សុខាភិបាល​នៅ​ក្នុង​ទឹក​ដី​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស​ បាន​​ឲ្យ​ដឹង​ថា ​ក្មេង​ជំទង់ ប៉ាឡេស្ទីន ​២ ​នាក់ បាន​ស្លាប់ ​ដោយ​សារ​​អ៊ីស្រាអែល ​បាញ់​នៅ​ក្នុង​អំឡុង​ការ​ប៉ះ​ទង្គិច​នៅ​​​ព្រំដែន​ហ្គាហ្សា​។

ក្រសួង​នោះ ​បាន​ឲ្យ​ដឹង​ទៀត​​ថា ​ក្មេង​ជំទង់ Hassan Shalabi ​មាន​វ័យ ​១៤ ​បាន​ស្លាប់​ដោយ​សារ ​«​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ដើម​ទ្រូង​នៅ​ក្រុង ​Khan ​Yunis ​ភាគ​ខាង​កើត​»​ នៅ​អំឡុង​ពេល​តវ៉ា​នៅ​តាម​ព្រំដែន ​ជា​មួយ​អ៊ីស្រាអែល​នៅ​តំបន់​ហ្គាហ្សា​ភាគ​ខាង​ត្បូង​។

ក្រសួង​ដដែល​បាន​ប្រកាស​អំពី​ការ​ស្លាប់​របស់​យុវជន​ Hamza Ishtawi ​មាន​វ័យ ​១៨ ឆ្នាំ​ ដោយ​និយាយ​ថា​ យុវជន​ម្នាក់​នេះ ត្រូវ​បាន​គេ​បាញ់​ចំ​​ត្រង់​កញ្ចឹង​ក​ នៅ​ក្នុង​អំឡុង​ពេល​មាន ​ការ​ប៉ះ​ទង្គិច​ស្រដៀង​គ្នា​​នៅ​តំបន់​​ហ្គាហ្សា​ភាគ​ខាង​កើត​។
ក្រសួង​បាន​បន្ថែម​ទៀត​ថា​ ​យុវជន​ប៉ាឡេស្ទីន​ ១៧ ​នាក់ ​ផ្សេង​ទៀត​ ត្រូវ​បាន​គេ​បាញ់​ស្លាប់​ និង​របួស​នៅ​កន្លែង​តវ៉ា​ខុស​ៗ​គ្នា​នៅ​តាម​បណ្តោយ​ព្រំដែន​ហ្គាហ្សា។

កងទ័ព​​អ៊ីស្រាអែល​ បាន​បដិសេធ​មិន​​ធ្វើ​អត្ថាធិប្បាយ​អំពី​​ចំនួន​អ្នក​ស្លាប់​ទាំង​​នោះ​ទេ ​ប៉ុន្តែ​បាន​និយាយ​ថា​ មាន «​​កុបករ​ និង​អ្នក​តវ៉ា» ប្រមាណ​ ​៨២០០ ​នាក់ កំពុង​ធ្វើ​ការ​តវ៉ា​នៅ​តាម​បណ្តោយ​ព្រំដែន​នោះ​។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ​បាន​ថ្លែង​ថា៖ «​ក្រុម​អ្នក​តវ៉ា​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​កងទ័ព​អ៊ីស្រាអែល ​ហើយ​​បាន​ដើរ​សំដៅ​ឆ្ពោះ​ទៅ​របង​សន្តិសុខ​ការពារ​ព្រំដែន ព្រម​ទាំង​គប់​គ្រាប់​បែក​ឲ្យ​ផ្ទុះ​ជា​ច្រើន​គ្រាប់ ​​ឆ្លង​កាត់​របង ការពារ​សន្តិសុខ​នៅ​តាម​ព្រំដែន​តំបន់ ហ្គាហ្សា​ថែម​ទៀត​ផង​៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍