កាល​ពីថ្ងៃព្រហស្បតិ៍ ទី ៤​​ កុម្ភៈ ​អ្នកការទូត​អ៊ីរ៉ង់ម្នាក់​ត្រូវបានចោទ​ប្រកាន់ថា ​បានរៀប​ចំផែន​ការ​បំផ្ទុះគ្រាប់បែក​នៅ​កិច្ចប្រជុំ​របស់​ក្រុមប្រឆាំង។

បន្ទាប់​ពីបើ​កសវនាការ​ កាលពីឆ្នាំ​ ២០២០ ​តុលាការ​នៅទីក្រុង ​Antwerp ប្រទេស​បែលហ្ស៊ិក​សម្រេច​​អ្នក​ដាក់ទោស​អ្នកការ​ទូតអ៊ីរ៉ង់​ប្រចាំ​ក្រុង​វីយែន ប្រទេស​អូទ្រីសលោក ​Assadolah Assadi​ និង​មនុស្ស ៣ នាក់​ទៀត​ពី​បទប៉ុន​ប៉ងធ្វើ​ភេរវកម្ម។​

ក្រុមអ្នក​ស៊ើបអង្កេត​បាន​វាយ​តម្លៃថាលោក​ Assadi ​បាន​នាំយក​គ្រឿងផ្ទុះ​សម្រាប់ការ​ធ្វើផែន​ការ​របស់លោក​តាមជើងហោះ​ហើ​រពាណិជ្ជកម្ម​ទៅកាន់​ប្រទេស​អូទ្រីស​ពីប្រទេស​អ៊ីរ៉ង់នេះ។ នេះ​បើតាម​ការរាយ​ការណ៍​របស់​សារព័ត៌មាន ​Reuters ៕