The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​ការទូត US-កូរ៉េខាងត្បូង ​ពិភាក្សា​គ្នា​អំពី​​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​

អ្នក​ការទូត US-កូរ៉េខាងត្បូង ​ពិភាក្សា​គ្នា​អំពី​​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​

Content image - Phnom Penh Post
លោកស្រី​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ត្បូង Kang Kyung-wha (ស្តាំ) និង​សមភាគី​អាមេរិក ម៉ៃក៍ ប៉ុមប៉េអូ។Yonhap

អ្នក​ការទូត US-កូរ៉េខាងត្បូង ​ពិភាក្សា​គ្នា​អំពី​​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​

ក្រុង​សេអ៊ូលៈ​ ក្រសួង​ការ​បរទេស​ក្រុង​សេអ៊ូល​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រុម​អ្នក​ការទូត​កំពូល​របស់​​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង ​បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ ​ដើម្បី​ពិភាក្សា​អំពី​វិធានការ​គ្រប់គ្រង​ការ​នាំចេញ​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​ក្រុង​តូក្យូ​ប្រឆាំង​ក្រុង​សេអ៊ូល​ និង​ការ​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​។​

នៅ​អំឡុង​ពេល​សន្ទនា​តាម​ទូរស័ព្ទ​អស់​រយៈពេល ​១៥ ​នាទី​ ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ ម៉ៃក៍​ ប៉ុមប៉េអូ ​កាល​ពី​យប់​ថ្ងៃ​ពុធ​ លោកស្រី រដ្ឋមន្ត្រី​ការ​បរទេស​ក្រុង​សេអ៊ូល Kang Kyung-wha ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​នានា​ជុំវិញ​ការ​រឹត​ត្បិត​របស់​ប្រទេស ​ជប៉ុន ​ទៅ​លើ​ការ​នាំចេញ​សម្ភារ​បច្ចេកវិទ្យា​ទំនើបៗ​​​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង​។​

កាល​ពី​សប្តាហ៍​មុន​ ជប៉ុន​បាន​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង ​ក្នុង​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​ជា​ការ​សងសឹក​មួយ​ទៅ​លើ​ការ​ប្រើ​អំណាច​របស់​តុលាការ​កំពូល​កាល​ពី​ឆ្នាំ ២០១៨​ ប្រឆាំង​ក្រុមហ៊ុន​ជប៉ុន​ជុំវិញ​កម្លាំង​ពលកម្ម​នៅ​ក្នុង​ពេល​មាន​សង្គ្រាម​កាល​ពី​អតីត​។​

ក្រសួង​ការ​បរទេស​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖ «​លោកស្រី​​រដ្ឋមន្ត្រី​ ការ​បរទេស​បាន​ថ្លែង​ថា ​ការ​ចាត់​វិធានការ​រឹត​ត្បិត​ពាណិជ្ជកម្ម​របស់​ជប៉ុន​នោះ​ អាច​ធ្វើ​ឲ្យ​ខូចខាត​ដល់​ក្រុមហ៊ុន​របស់​យើង​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ ​ទៅ​លើ​សណ្តាប់​ធ្នាប់​ពាណិជ្ជកម្ម​ពិភព​លោក ​និង​ទៅ​លើ​ក្រុមហ៊ុន​អាមេរិក​ ដោយ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ប្រព័ន្ធ​ផ្គត់ផ្គង់​ពិភព​លោក ​វា​គឺ​ជា​ការ​ផ្តល់​ផល​វិបាក​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិការ​ជា​មិត្តភក្តិ​ រវាង​កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន ​និង​កិច្ច​សហ​ប្រតិបត្តិការ​ត្រីភាគី​ នៅ​ក្នុង​ចំណោម​កូរ៉េ​ខាង​ត្បូង​ អាមេរិក ​និង​ជប៉ុន​ផង​ដែរ​»​។​

លោកស្រី Kang Kyung-wha ​ដែល​ស្ថិត​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ទៅ​ប្រទេស ​អេត្យូពី ​​បាន​បញ្ជាក់​ថា​ ក្តី​សង្ឃឹម​របស់​ក្រុង​សេអ៊ូល​ គឺ​ស្វែងរក​ដំណោះ​ស្រាយ​តាម​ផ្លូវ​ការ​ទូត​ចំពោះ​បញ្ហា​ដែល​បាន​កើត​រវាង​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ដើម្បី​ផល​ប្រយោជន៍​នៃ​ប្រទេស​ទាំង ២៕ Yonhap/Sk

អត្ថបទគួរចាប់អារម្មណ៍

  • អ៊ីរ៉ង់​រកឃើញ​អណ្តូងរ៉ែ​ថ្មី​មាន​ឧស្ម័ន​ ៥៣៨ ​ពាន់​លាន​ម៉ែត្រគុប

    ក្រុងតេអេរ៉ង់ៈ ប្រទេស​អ៊ីរ៉ង់​បាន​រកឃើញ​អណ្តូង​ឧស្ម័ន​មួយ​នៅ​ជិត​ឈូង​សមុទ្រ​ពែរ្ស៍ ដែល​មាន​កំណប់​ឧស្ម័ន​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​ដល់​ទីក្រុង​នេះ​រយៈពេល ១៦ ឆ្នាំ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អាទិត្យ​។

  • ប៉ូឡូញ និង​រុស្ស៊ី ​ឡើង​វគ្គ​បន្ត ខណៈ​អាល្លឺម៉ង់​ចាំ​អ៊ុត​សិន

    ក្រុង​ប៉ារីស៖ ជម្រើស​ជាតិ​ប៉ូឡូញ​ និង​រុស្ស៊ី​បាន​កក់​កៅអី​របស់​​​ខ្លួន​នៃ​​​ព្រឹត្តិការណ៍​ Euro ​២០២០ ក្រោយ​ពី​​ក្រុម​ប៉ូឡូញ​បាន​ឈ្នះ​​ជម្រើស​ជាតិ​ម៉ាសេដ្វាន​ខាង​ជើង​ ហើយ​ក្រុម​រុស្ស៊ី​បាន​ឈ្នះ​ជម្រើស​ជាតិ​​ស៊ីប​ ​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ និង​ហូឡង់​

  • អ៊ីមរ៉ាន ខាន់​ ធ្វើ​ទស្សនកិច្ច​​​នៅ​​អ៊ីរ៉ង់​ ខណៈ​​ភាព​តានតឹង​កើន​ឡើង​នៅ​ឈូង​សមុទ្រ​

    ក្រុង​តេអេរ៉ង់៖ ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​ អ៊ីមរ៉ាន ខាន់ ​បាន​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​មាន​ការ​ស្នើសុំ​មួយ​ចេញ​ពី​អាមេរិក ​និង​អារ៉ាប៊ី សាអ៊ូឌីត​ ដើម្បី​ឲ្យ​លោក​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឈូង​សមុទ្រ​មាន​ជម្លោះ​។​

  • ធនាគារ​កណ្តាល​សិង្ហបុរី​ បន្ធូរ​គោលនយោបាយ​រូបិយវត្ថុ

    ក្រុងសិង្ហបុរីៈ ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​ចន្ទ​បាន​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៣ ​ឆ្នាំ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បញ្ចេញ​ឥទ្ធិពល ស្រប​ពេល​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការនាំចេញ​មួយ​នេះ​បាន​គេច​ផុតពី​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​ ៣​។