ក្រុងអ៊ីស្លាម៉ាបាដ: ក្រុមអ្នកឃ្លាំមើលសារព័ត៌មានអន្តរជាតិ អ្នកកាសែតគ្មានព្រំដែន (RSF) បានធ្វើការថ្កោលទោសចំពោះការរំខាន នៅក្នុងការចែកចាយកាសែតវ័យចំណាស់ជាងគេបំផុតនៅក្នុងប្រទេសប៉ាគីស្ថានឈ្មោះ Dawn បន្ទាប់ពីកាសែតនេះ បានបោះពុម្ពផ្សព្វផ្សាយកិច្ចសម្ភាសន៍មួយ ដែលបានលើកឡើងថា ក្រុមឧទ្ទាមនៅប៉ាគីស្ថាន នៅពីក្រោយការវាយប្រហារនៅមុមបៃក្នុងឆ្នាំ ២០០៨។
សេចក្តីបកស្រាយនានា ធ្វើឡើងដោយអតីតនាយករដ្ឋមន្ត្រីណាវ៉ាហ្ស ហ្សារិហ្វ បានបង្កឲ្យមានជាព្យុះអណ្តាតភ្លើងនៅក្នុងមាតុភូមិ និងនៅឥណ្ឌា។
លោកហ្សារិហ្វ បានឈានដល់អ្វីមួយដែលគេចាត់ទុកថា ជាខ្សែបន្ទាត់ក្រហមនៅក្នុងប្រទេស តាមរយៈការលើកឡើងពីការរិះគន់ចំពោះកងកម្លាំងប្រដាប់អាវុធប៉ាគីស្ថាន ជាពិសេស ការចោទប្រកាន់ចំពោះការប្រើប្រាស់ក្រុមរណបរបស់ខ្លួនរបស់ពួកគេនៅក្នុងទឹកដីឥណ្ឌា។
ក្រុមឃ្លាំមើល RSF បាននិយាយថា ការចែកចាយកាសែតភាសាអង់គ្លេសឈានមុខគេនៅក្នុងប្រទេសនេះ ត្រូវបានរឹតត្បិតយ៉ាងខ្លាំង នៅក្នុងផ្នែកជាច្រើននៅក្នុង ប្រទេសនេះ។
សេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញកាលពីថ្ងៃសុក្របានឲ្យដឹងថា៖ «កិច្ចសម្ភាសន៍ដែលតាមការរាយការណ៍បានធ្វើឲ្យប៉ះពាល់ដល់យោធាប៉ាគីស្ថាន បានលេចឡើងនៅក្នុងច្បាប់ចេញផ្សាយថ្ងៃទី ១២ ខែឧសភា ហើយការរំខាននោះបានចាប់ផ្តើមនៅថ្ងៃទី ១៥ ខែឧសភា។
យោងតាមព័ត៌មានរបស់ក្រុម RSF បានឲ្យដឹងថា ការចែកចាយកាសែត កំពុងត្រូវបានរំខាននៅផ្នែកជាច្រើននៃខេត្ត Baluchistan នៅក្នុងទីក្រុងជាច្រើន នៅក្នុងខេត្ត Sindh និងនៅក្នុងគ្រប់បន្ទាយយោធាទាំងអស់នៅទូទាំងផ្ទៃប្រទេស»៕