ក្រុង​វ៉ាស៊ីន​តោនៈ ​អ្នក​ចរចា​អាមេ​រិក​នៅ​អាហ្វ​ហ្គានី​ស្ថាន​ បាន​អំពាវ​នាវ​ដោយ​សុទិដ្ឋិ​និយម ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ក្រុម​តាលី​បង់​និង​រដ្ឋាភិ​បាល​ នឹង​ចាប់​ផ្តើម​ចរ​ចា​សន្តិ​ភាព​ ហើយ​បាន​ថ្លែង​ថា​ ប្រធា​នា​ធិប​តី​ ដូ​ណាល់​ ត្រាំ​ អាច​កង​កម្លាំង​អាមេ​រិក​នៅ​មុន​កាល​បរិច្ឆេទ​ ប្រសិន​បើ​អ្វី​ទាំង​អស់​ដំណើរ​ការ​ទៅ​ដោយ​រលូន​នោះ​។​

​រដ្ឋាភិ​បាល​អាហ្វ​ហ្គានី​ស្ថាន​ បាន​កំពុង​បង្កើន​ល្បឿន​ដោះ​លែង​ក្រុម​អ្នក​ទោស​ ជា​លក្ខ​ខណ្ឌ​សំខាន់​មួយ​ដើម្បី​ក្រុម​តាលី​បង់​ ក្រោយ​ពី​បទ​ឈប់​បាញ់​មួយ​សម្រាប់​ថ្ងៃ​បុណ្យ​ Eid al-Fitr ​បាន​អនុវត្ត​តាម​រយៈ​ការ​បន្ត​មិន​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​។​

​លោក​ ហ្សាល់​ម៉ៃ​ ហ្គាលីល​ហ្សាដ​ បាន​ថ្លែង​ថា​៖ «​មាន​ការ​រីក​ចម្រើន​យ៉ាង​ច្រើន​ នៅ​ក្នុង​រយៈ​ពេល​ ២-៣ ​ថ្ងៃ​ចុង​ក្រោយ​នេះ​» ​ប្រេសិត​ពិសេស​អាមេ​រិក​ ដែល​បាន​ចរចា​ដោះ​ស្រាយ​ជា​មួយ​ក្រុម​តាលី​បង់​ នៅ​ក្នុង​នោះ​ដែល​ក្រុង​វ៉ា​ស៊ីន​តោន ​មាន​គម្រោង​បញ្ចប់​សង្គ្រាម​យ៉ាង​យូរ​បំផុត​របស់​ខ្លួន​ នៅ​ក្នុង​ប្រទេស​អាហ្វ​ហ្គានី​ស្ថាន​មួយ​នេះ​។​

​លោក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​៖ «​ប្រជា​ជន​អាហ្វ​ហ្គានី​ស្ថាន​ជា​ច្រើន​ មាន​ទុទិដ្ឋិ​និយម​ថា​ យើង​អាច​ទទួល​បាន​កន្លែង​នេះ​ ថា​តើ​យើង​កំពុង​ពិភាក្សា​គ្នា​នៅ​កន្លែង​ណា​? ហើយ​ការ​ចរចា​អន្តរ​អាហ្វ​ហ្គានី​ស្ថាន​នៅ​កន្លែង​ណា​និង​នៅ​ពេល​ណា​អាច​ចាប់​ផ្តើម​ ហើយ​ដែល​អាច​នឹង​មាន​ការ​រីក​ចម្រើន​គ្រប់​គ្រាន់​ ស្តី​ពី​បញ្ហា​ក្រុម​អ្នក​ទោស​ទាំង​នោះ​»​៕ SK