ក្រុង​បាង​កកៈ​ អ​តិថិ​ជន​ ៨៣ ​នាក់ ​ត្រូវ​តេស្ត​រក​ឃើញ​មានផ្ទុក​​សារ​ជាតិ​ញៀន​ នៅ​ក្នុង​អំឡុង​ការ​វាយ​ឆ្មក់​របស់​ប៉ូលិស​ទៅលើ​ក្លិប​មួយ​ នៅ​ក្នុង​សង្កាត់​ Lat Krabang​ នៃ​ក្រុង​បាងកក​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​។​

ក្រុម​មន្ត្រី​មក​ពី​កង​ល្បាត​ និង​ប្រតិ​បត្តិ​ការ​ពិសេស​ និង​ប៉ូលិស​នៅ​សង្កាត់​ Chalong Krung​ បាន​ចូលទៅ​ក្នុង​ក្លិប​ Klem​ នៅ​លើ​ផ្លូវ ​Soi Chalong Krung​នៅ​ក្នុង​សង្កាត់ Lat Krabang​ នៅ​ម៉ោង ​១ ​និង ​៣០ ​នារី ​​រំលង​អាធ្រាត្រ។​

ភ្ញៀវ​ជាង​ ២០០ នាក់​ កំពុង​ផឹក​ស្រា​ និង​រាំ​ច្រៀង​នៅ​ខាង​ក្នុងក្លិបនោះ​​។ ​បុគ្គលិក​ទាំង​អស់​ ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​ភ្លើង និង​​បញ្ឈប់​សកម្ម​ភាព​ទាំង​អស់​។

អតិ​ថិជន​និង​បុគ្គ​លិក​ក្លិប​ទាំង​អស់​ ត្រូវ​តម្រូវ​ឲ្យ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ទឹក​នោម ​ដើម្បី​រក​សារ​ធាតុ​ញៀន​ ហើយ​អតិថិជន​៨៣​នាក់​ត្រូវ​បាន​តេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​សារ​ធាតុ​ញៀន​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ ថៃ​ បានរាយការណ៍​ថា ប៉ូលិស​ បាន​និយាយ​ថា ​អតិថិជន​៥៧នាក់ ត្រូវ​បាន​រកឃើញ​មាន​អាយុ​ក្រោម​ ២០ ​ឆ្នាំ៕ BKP/PSA