ក្រុង​ម៉ិកស៊ីកូ៖​ ប្រភព​រដ្ឋាភិបាល​បាន​ថ្លែង​ប្រាប់​កាសែត ​AFP ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ក្រុង​ម៉ិកស៊ីកូ​ បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ ដែល​ត្រូវ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​​​នឹង​ការ​សម្លាប់​សិស្ស​សាលា ៤៣ ​នាក់​ ដែល​បាន​បាត់​ខ្លួន​កាល​ពី​ឆ្នាំ ​២០១៤​ នៅ​ក្នុង​រដ្ឋ​ហ្គឺររីរូ​។​

ការ​បាត់​ខ្លួន​សិស្ស​ទាំង​នោះ​ បាន​ក្លាយ​ជា​សញ្ញា​នៃ​អំពើ​ហិង្សា​គួរ​ឲ្យ​រន្ធត់​មួយ​ ដែល​បាន​បំផ្លិច​បំផ្លាញ​ប្រទេស​មួយ​នេះ​ និង​បាន​អះអាង​ជា​ច្រើន​ថា​ ជា​ការ​ទំនាក់ទំនង​មិន​ច្បាស់លាស់​ រវាង​ក្រុម​ជួញ​ដូរ​គ្រឿងញៀន ​និង​ក្រុម​មន្ត្រី​ពុក​រលួយ​ដ៏​មាន​ឥទ្ធិពល​នៅ​ម៉ិកស៊ិក​។​

មន្ត្រី​រដ្ឋាភិបាល​សហព័ន្ធ​ម្នាក់​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​អនាមិក​ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ដែល​គ្មាន​សិទ្ធិ​និយាយ​អំពី​បញ្ហា​នោះ​បាន​ថ្លែង​ថា ​លោក ​អេជេល​ កាសា​ររូ​ប៊ៀស​ «​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ នៅ​ក្នុង​រដ្ឋ​ម៉ិកស៊ីកូ​»​។​

ក្រុម​សិស្ស​ទាំង​នោះ​ បាន​ឡើង​ជិះ​រថយន្ត​ក្រុង​ ​៥ ​គ្រឿង​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​តវ៉ា​នៅ​ពេល​យប់​កាល​ពី​ថ្ងៃ​ទី ​២៦ ​ខែ ​កញ្ញា ​ឆ្នាំ ​២០១៤ កន្លង​ទៅ​​ ប៉ុន្តែ​បាន​រង​ការ​វាយ​ប្រហារ​ដោយ​ប៉ូលិស​ក្រុង​ នៅ​ក្នុង​ទីក្រុង​អ៊ីហ្គាឡា​ និង​រដ្ឋ​ហ្គឺររីរូ​។​

ក្រុម​រដ្ឋ​អាជ្ញា​ជា​ដំបូង​បាន​ថ្លែង​ថា​ មន្ត្រី​ទាំង​នោះ​បាន​ប្រគល់​ក្រុម​គ្រូ​បណ្តុះបណ្តាល​ចំនួន​ ៤៣​ នាក់​ ទៅ​ឲ្យ​ក្រុម​គ្រឿង​ញៀន​ស៊ី​ឈ្នួល​សម្លាប់​មនុស្ស​ ដែល​បាន​សម្លាប់​ពួក​គេ​ទាំង​នោះ​៕ AFP/SK