ក្រុងតិកណាហ្វៈ អ្នកជួញដូរគ្រឿងញៀនប្រហែល ១០២ នាក់ បានប្រគល់ខ្លួនឲ្យក្រុមអាជ្ញាធរ នៅពិធីមួយមុនគ្រោងទុក នៅក្នុងទីប្រជុំជនឆ្នេរសមុទ្រមួយ ខណៈការបង្រ្កាបប្រឆាំងគ្រឿងញៀនតាមរបៀបហ្វីលីពីនធ្វើនោះ បានបង្កឲ្យមានការភ័យខ្លាចខ្លាំងនៅក្នុងចំណោមក្រុមមេកន្រ្ទាញជួញដូរគ្រឿងញៀន។
កាលពីឆ្នាំទៅ ប្រទេស បង់ក្លាដែស បានធ្វើសង្គ្រាមបង្ក្រាបគ្រឿងញៀន បន្ទាប់ពីមានការ រីករាលដាលនៃសារធាតុញៀនខុសច្បាប់នៅក្នុងប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ មានប្រជាជន ១៦៥ លាននាក់នេះ ភាគច្រើនគ្រាប់ថ្នាំមេតំហ្វេតាមីនមានតម្លៃថោក ដែលត្រូវបានគេស្គាល់ថាយ៉ាបា «yaba»។
ប៉ូលិសបាននិយាយថា អ្នកជួញដូរយ៉ាបា ២៤ នាក់ និងអ្នកលក់គ្រឿងញៀនតូចតាច បានប្រគល់ខ្លួនឲ្យរដ្ឋមន្ត្រីមហាផ្ទៃរបស់ប្រទេសនេះនៅក្នុងទីប្រជុំជនតិកណាហ្វ គឺជាច្រកសម្រាប់អ្នកជួញដូរ រត់ពន្ធយ៉ាបាចូលទៅក្នុងប្រទេសនេះ ពីមីយ៉ាន់ម៉ា ជាទីដែលគ្រាប់ថ្នាំញៀនរាប់លានគ្រាប់ត្រូវបានផលិត។
ក្រុមអ្នកជួញដូរទាំងនោះ ក៏បានប្រគល់យ៉ាបាប្រមាណ ៣៥ ម៊ឺនគ្រាប់ដែលឈ្មោះចេញមកពីភាសាថៃមានន័យថាថ្នាំឆ្កួត និងអាវុធខុសច្បាប់ ៣០ ដើមទៀត។
ប្រមុខប៉ូលិសលោក Mohammad Javed Patwary បានថ្លែងថា ក្រុមអាជ្ញាធរនឹងគាំទ្រឲ្យមានការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលខ្លីសម្រាប់អ្នកដែលបានប្រគល់ខ្លួន ហើយជួយឲ្យពួកគេវិលត្រឡប់ទៅរស់នៅមានជីវិតជា ប្រជាជនធម្មតាវិញ៕ AFP/PSA