The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​ជំនាញ​កំពុង​វិភាគ​មើល​ការ​ធ្លាក់​ថ្លៃ​ជា​លំដាប់​របស់​រូបិយប័ណ្ណ​អេឡិចត្រូនិក Bitcoin ក្រោយ​ឡើង​ខ្ពស់​មួយ​រយៈ

អ្នក​ជំនាញ​កំពុង​វិភាគ​មើល​ការ​ធ្លាក់​ថ្លៃ​ជា​លំដាប់​របស់​រូបិយប័ណ្ណ​អេឡិចត្រូនិក Bitcoin ក្រោយ​ឡើង​ខ្ពស់​មួយ​រយៈ

Content image - Phnom Penh Post
លោក Elon Musk ធ្វើកាយវិការ​នៅពេល​មកដល់ទីតាំងសាងសង់រោងចក្រ​ផលិតរថយន្ត​អគ្គិសនី​។ AFP

អ្នក​ជំនាញ​កំពុង​វិភាគ​មើល​ការ​ធ្លាក់​ថ្លៃ​ជា​លំដាប់​របស់​រូបិយប័ណ្ណ​អេឡិចត្រូនិក Bitcoin ក្រោយ​ឡើង​ខ្ពស់​មួយ​រយៈ

កាល​ពី​ប្រមាណ ១ សប្ដាហ៍​មុន លោក Elon Musk ម្ចាស់​ក្រុមហ៊ុន Tesla បាន​វិនិយោគ​ទឹក​ប្រាក់​ចំនួន ១,៥ ពាន់​លាន​ដុល្លារ ​ទិញ​រូបិយប័ណ្ណ Bitcoin ដែល​កាល​នោះ​បាន​ធ្វើ​ឱ្យ​តម្លៃ​រូបិយប័ណ្ណ​មួយ​នេះ ហក់​ឡើង​ខ្ពស់​ជាង ៥៨ ០០០ ដុល្លារ ​ក្នុង ១ ឯកតា ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក។ ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​រូបិយប័ណ្ណ​មួយ​នេះ ​ធ្លាក់​ថ្លៃ​មក​ត្រឹម​ប្រមាណ ១១ ០០០ ដុល្លារ ​ក្នុង ១ ឯកតា​ទៅ​វិញ។

ចាប់​តាំង​ពី​ការ​ប្រកាស​របស់​លោក Musk មក ក្រុមហ៊ុន Tesla បាន​រក​ប្រាក់​ចំណេញ​បាន​ជិត ១ កោដិ​ដុល្លារ។ លោក Dan Ives អ្នក​វិភាគ​នៅ​ក្រុមហ៊ុន​វិនិយោគ​ធំ​មួយ Wedbush Securities បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «ក្រុមហ៊ុន Tesla កំពុង​ស្ថិត​នៅ​លើ​វិថី​មួយ ដែល​ខ្លួន​កំពុង​ចង់​ឆ្ពោះ​ទៅ​រក ​គឺ​រក​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ​ពី ​Bitcoin បាន​ច្រើន​ជាង​ចំណូល​ពី​ការ​លក់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នៅ​ឆ្នាំ ២០២០ ទៅ​ទៀត»។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្នុង​កំឡុង​ពេល ដែល​តម្លៃ Bitcoin កំពុង​ឡើង​ចុះ​អ្នក​វិនិយោគ Bitcoin បាន​ស្តីបន្ទោស​លោក Musk ចំពោះ​ជំហរ​របស់​លោក​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​អេឡិចត្រូនិក។ ប៉ុន្តែ សេដ្ឋវិទូ និង​អ្នក​យុទ្ធសាស្ត្រ​ទីផ្សារ​លោក Peter Schiff បាន​លើក​ឡើង​ថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla បាន​ប្រាប់​មុន​ទាក់ទិន​នឹង​រឿង Bitcoin នេះ តាំង​ពី​ខែ​ធ្នូ ឯណោះ។

មនុស្ស​ជា​ច្រើន​សន្មត​ថា ​ការ​ធ្លាក់​ថ្លៃ​របស់ ​Bitcoin បណ្ដាល​មក​ពី​លោក​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម ​Twitter របស់​លោក Musk។ យ៉ាងណា​មិញ ធ្វីធើរ​របស់​លោក Musk បាន​កើត​ឡើង ២ ថ្ងៃ​មុន​ពេល​តម្លៃ​របស់​ទីផ្សារ​រូបិយប័ណ្ណ​អេឡិចត្រូនិក​មួយ​នេះ ឈាន​ដល់​កម្រិត​កំពូល។ តម្លៃ​នេះ​សូម្បី​តែ​អ្នក​ជំនួញ​ក៏​ថា តម្លៃ​នោះ​ខ្ពស់​ហួស​កម្រិត​ពេក​ដែរ។

អ្នកស្រី Janet Yellen លេខាធិការ​រតនាគារ និង​សហស្ថាបនិក​ក្រុមហ៊ុន Microsoft Corp គឺ​ជា​អ្នក​ថ្លឹងថ្លែង​ពី​ការ​ជជែក​ដេញ​ដោល​អំពី​កាក់​ឌីជីថល​ចុង​ក្រោយ​បង្អស់។ អ្នកស្រី​បាន​ព្រមាន​អំពី​វិធី​ដែល​អ្នក​វិនិយោគ​អាច​ត្រូវ​គេ​បញ្ឆោត​ទាំង​មិន​ដឹង​ខ្លួន ដោយ​អ្នកស្រី​បាន​លើក​ឡើង​ថា ​Bitcoin គឺ​ជា "វិធី​ធ្វើ​ប្រតិបត្តិការ​ប្រាក់​គ្មាន​ប្រសិទ្ធភាព​បំផុត»។

បើ​យោង​តាម ក្រុមហ៊ុន Miller Tabak + Co. បាន​ឱ្យ​ដឹង​ថា ការ​ងើប​ឡើង​វិញ​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល​អាច​នឹង​ជំរុញ​ឱ្យ​ធនាគារ​កណ្តាល​ប្រើប្រាស់​គោល​នយោបាយ​ប្រាក់​ងាយ​ស្រួល ដើម្បី​ជួយ​ជំរុញ​ឱ្យ​តម្លៃ​ Bitcoin ហក់​ឡើង​ខ្ពស់។ បើ​គិត​តាម​កម្រិត​បច្ចេកទេស​រូបិយប័ណ្ណ​អេឡិចត្រូនិក​មួយ​នេះ​មើល​ទៅ​អាច​នឹង​ឡើង​ខ្ពស់​គួរសម។

លោក Matt Maley ប្រធាន​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ក្រុមហ៊ុន Miller Tabak + Co. បាន​និយាយ​ថា សន្ទស្សន៍​នៃ​ការ​ទិញ Bitcoin ប្រចាំ​ខែ មាន «ចំនួន​ច្រើន​ហួស​កម្រិត»។

អ្នក​ដែល​នៅ​មាន​ជំនឿ​លើ​ទីផ្សារ Bitcoin អះអាង​ថា ការ​លេច​ឡើង​នូវ​វត្តមាន​រូបិយប័ណ្ណ​ច្រើន​ឡើង​បង្ការ​កុំ​ឱ្យ​មាន​ហានិភ័យ​ដូច​ជា អតិផរណា​ឡើង​លឿន​ជាដើម​ថែម​ទាំង​ទទួល​ស្គាល់ និង​ចាប់​អារម្មណ៍​ពី​ក្រុមហ៊ុន​សាជីវកម្ម ​និង​ស្ថាប័ន ដែល​ជា​វិនិយោគិន​ជាដើម។ ដោយ​ឡែក​អ្នក​ដទៃ​ទៀត​បាន​ប្រមើល​មើល​ថា រូបិយប័ណ្ណ​នេះ​ដើរ​តួ​កាន់​តែ​សំខាន់​នៅ​ថ្ងៃ​មុខ ឯ​អ្នក​ខ្លះ​ទៀត​យល់​ថា រូបិយប័ណ្ណ​នេះ​នឹង​ផ្ទុះ​ឡើង​ខ្លាំង ប៉ុន្តែ​នឹង​ធ្លាក់ចុះ​វិញ​ដូច​កាល​ឆ្នាំ ២០១៧៕

អត្ថបទគួរចាប់អារម្មណ៍