កាល​ពី​ថ្ងៃ​ចន្ទ ទី ១ មីនា អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ ២ រូប ​បាន​ជំរុញ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​លក្ខណៈ​អន្តរជាតិ​មួយ​ទៅ​លើ​ករណី​លោក Alexei Navalny និង​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​លោក​ពី​ពន្ធនាគារ​ជា​បន្ទាន់។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ដោយ​អ្នក​រាយការណ៍​ពិសេស​នៃ​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ចំនួន ២ រូប ​គឺ​លោកស្រី ​Agnes Callamard និង​លោក Irene Khan។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​អ្នក​ទាំង ២ បាន​និយាយ​ថា ករណី​លោក ​Navalny គឺ​ជា​ការ​ព្រមាន​មួយ​ទៅ​ជន​ណា​ដែល​នឹង​រិះគន់ និង​ប្រឆាំង​រដ្ឋាភិបាល។ ទោះបី​ជា​រុស្ស៊ី​បាន​បដិសេធ​ថា ​មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ក៏​ដោយ អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា វិមាន​ក្រឹមឡាំង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទៅ​លើ​ករណី​នេះ៕