មន្ត្រី​ធនាគារ​កណ្តាល​បាន​និយាយ​ថា ការ​ដក​ខ្លួន​ចេញ​ពី​ឧស្សាហកម្ម​កាបូន​ខ្ពស់​នៅ​ក្នុង​ប្រទេស​ចិន ក្នុង​គោលការណ៍​កាត់​បន្ថយ​ឧស្ម័ន​ពុល​របស់​ប្រទេស​ចិន ​នឹង​នាំ​ឱ្យ​មាន​ហានិភ័យ​ហិរញ្ញវត្ថុ​ជា​ប្រព័ន្ធ។

លោក Wang Xin ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​នៅ​ធនាគារ​ប្រជាជន​ចិន​បាន​និយាយ​ថា៖ «អាជ្ញាធរ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​ផ្លាស់ប្តូរ​សមាមាត្រ​ម៉ាក្រូ​អានុភាព និង​ធ្វើ​ការ​វាយ​តម្លៃ​ហានិភ័យ ឱ្យ​ត្រឹមត្រូវ និង​ការ​ធ្វើ​តេស្ត​លើ​ផល​ប៉ះពាល់​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឱ្យ​កាន់​តែ​ទូលំទូលាយ​ជាង​នេះ»៕