អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​ទិន្នន័យ និង​ស្ថាប័ន​ជាច្រើន បាន​ព្យាករ​ថា រលក​ទី ២ នៃ​ការឆ្លង​កូវីដ១៩ ទំនង ជា​កើនឡើង​យ៉ាងខ្លាំង​ចាប់ពី​ពាក់កណ្តាល​ខែមេសា រហូត ដល់​ខែឧសភា ឆ្នាំ ២០២១ ហើយ​អាច​នឹង​ធ្លាក់ចុះ​ពី​ខែមិថុនា​វិញ។

ប្រទេស​ឥណ្ឌា​ធ្លាប់តែ​ត្រូវ​បាន​គេ​សរសើរ​ថា​ជា «គំរូ​ដល់​ពិភពលោក​ក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ» ក្នុង​ការចែកចាយ​វ៉ាក់សាំង​ចាប់តាំងពី​ខែមករា មក ហើយ​ករណី​ឆ្លង​នៅ​ប្រទេស​ឥណ្ឌា​ក៏​ធ្លាក់ចុះ​ច្រើន​គួរសម​ដែរ។

ក្រោយមក​នៅ​ពាក់កណ្តាល​ខែមេសា ប្រទេស​នេះ ប្រទេស​ឥណ្ឌា​បាន​ជួបប្រទះ​នូវ​រលក​ទី ២ ដែលមាន​ករណី​ឆ្លង​ដល់​ទៅ ២៧០ ០០០ ករណី និង​មាន​មនុស្ស​ស្លាប់​ជាង ១ ៦០០ នាក់​ក្នុង​រយៈពេល ១ ថ្ងៃ ។ ការឆ្លង​ករណី​ខ្ពស់​បែបនេះ អ្នកឯកទេស​បាន​ដាក់​បន្ទុក​ថា វា​បណ្ដាល​មកពី​មាន​ការជួបជុំ ប្រារព្ធ​ពិធី​សាសានា​មួយចំនួន​ធំ និង​សកម្មភាព​នៃ​ការជួបជុំ​តវ៉ា​បែប​នយោបាយ​នានា​ពេល​ថ្មីៗនេះ។ ប្រសិនបើ​មិនមាន​ការតេស្ត​ត្រឹមត្រូវ​នោះទេ ប្រទេស​ឥណ្ឌា​អាច​នឹង​ទទួល​បាន​ការស្លាប់​ច្រើនជាង ២ ៣០០ នាក់​ក្នុង ១ ថ្ងៃ​នៅ​សប្តាហ៍​ដំបូង​នៃ​ខែ​មិថុនា។ បើ​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ជំងឺ​កូវីដ១៩ Lancet ៕