The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​ដំណើរ​រាប់​ម៊ឺន​​​នាក់ ​ជាប់​តែលតោល​នៅ​ព្រលាន​យន្តហោះ​ហុងកុង​​

អ្នក​ដំណើរ​រាប់​ម៊ឺន​​​នាក់ ​ជាប់​តែលតោល​នៅ​ព្រលាន​យន្តហោះ​ហុងកុង​​

Content image - Phnom Penh Post
ក្រុម​បាតុករ​ បិទ​ច្រក​ចេញ​ដំណើរ​​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ហុងកុង​ កាល​ពី​ថ្ងៃ​ម្សិលមិញ​។ រូបថត AFP

អ្នក​ដំណើរ​រាប់​ម៊ឺន​​​នាក់ ​ជាប់​តែលតោល​នៅ​ព្រលាន​យន្តហោះ​ហុងកុង​​

ក្រុង​ហុងកុងៈ ​​អ្នក​ដំណើរ​នៅ​ព្រលាន​យន្តហោះ​ក្រុង​ហុងកុង​ បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ក្រុម​បាតុករ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​កាល​ពី​ថ្ងៃ​អង្គារ​ ថ្វី​បើ​មាន​ការ​កាន់​កាប់​មជ្ឈមណ្ឌល​ឆ្លង​កាត់​អន្តរជាតិ​នេះ​ពេញ​មួយ​យប់ ដែល​មើល​ឃើញ​អ្នក​ដំណើរ​រាប់​ម៊ឺន​នាក់ ​ជាប់​តែលតោល​នៅ​ទី​នោះ​​ក្តី។ ​​​

ព្រលាន​យន្តហោះ​នោះ ​គឺ​ជា​ព្រលាន​មួយ​នៅ​ក្នុង​ចំណោម​ព្រលាន​យន្តហោះ​មមាញឹក​បំផុត​នៅ​ក្នុង​ពិភព​លោក​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ប៉ុន្តែ​ជើង​ហោះហើរ​រាប់​រយ នៅ​តែ​ត្រូវ​លុប​​ចោល​ និង​អ្នក​តវ៉ា​រាប់​រយ​នាក់​ បាន​វិល​ត្រឡប់​ទៅ​ជួបជុំ​គ្នា​ជា​ថ្មី​ទៀត កាល​ពី​រសៀល​​ថ្ងៃ​អង្គារ។ ​​​

ការ​បិទ​ព្រលាន​យន្តហោះ​ភ្លាមៗ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ធ្លាក់​នៅ​ក្នុង​វិបត្តិ​មួយ​ ដែល​មើល​ឃើញ​មនុស្ស​រាប់​លាន​នាក់​ ឡើង​ទៅ​តាម​ដង​ផ្លូវ​នានា​នៅ​ក្នុង​ក្រុង​ហុងកុង​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ចិន​ទៅ​លើ​ក្រុង​ពាក់​កណ្តាល​ស្វយ័ត​នេះ​ ចាប់​តាំង​ពី​អង់គ្លេស​ប្រគល់​ឲ្យ​ចិន​វិញ​នៅ​ក្នុង​ឆ្នាំ ​១៩៩៧។

អ្នក​ធ្វើ​ការ​ផ្នែក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឈ្មោះ​ Mag Mak​មាន​វ័យ ​២៧ ​ឆ្នាំ​ ដែល​ជើង​ហោះហើរ​របស់​នាង​​ពី​ក្រុង​ឌូបៃ​ទៅ​កាន់​ក្រុង​ហុងកុង​ ត្រូវ​បាន​ពន្យារពេល​ ៥ ​ម៉ោង​ បាន​និយាយ​ថា​ ​ការ​ពន្យារ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ខាតបង់​ ប៉ុន្តែ​ខ្ញុំ​ដឹង​ពី​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ ​ហើយ​ខ្ញុំ​គាំទ្រ​ពួក​គេ​ ទោះបី​ជា​មាន​អ្វី​កើត​ឡើង​​ក៏​ដោយ។​

Content image - Phnom Penh Post
ក្រុម​អ្នក​តវ៉ា​ដើរ​នៅ​លើ​​ផ្លូវ​ហាយវ៉េ​​មួយ​​នៅ​ក្បែរ​​ព្រលាន​យន្តហោះ​ហុងកុង​។ AFP

នាង​បាន​បន្ថែម​ថា៖ ​«ខ្ញុំ​គិត​ថា ​រដ្ឋាភិបាល​នេះ​ គ្មាន​បាន​ការ​ទាល់​តែ​សោះ​ ហើយ​ពួក​គេ​មិន​បាន​ឆ្លើយ​តប​ទៅ​​នឹង​ក្រុម​អ្នក​តវ៉ា​ឡើយ​»។

លោក ​Frank Filser​ មាន​វ័យ ​៥៣ ​ឆ្នាំ ​កំពុង​ខិតខំ​ប្រឹងប្រែង​លៃលក​រក​ជើង​ហោះហើរ​ត្រឡប់​ទៅ​ប្រទេស ​អាល្លឺម៉ង់ ​ដើម្បី​ទៅ​មើល​ឪពុក​​លោក​ដែល​មាន​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ​ហើយ​នោះ​។

ប៉ុន្តែ​លោក​បាន​និយាយ​ថា​លោក​នៅ​តែ​អាណិត​ដល់​ក្រុម​អ្នក​តវ៉ា​ ទោះបី​ត្រូវ​​ពន្យារពេល​បែប​នេះ​ក្តី។​

លោក​បាន​បន្ត​ថា​៖ ​«ពួក​គេ​ប្រយុទ្ធ​ប្រឆាំង​ ដើម្បី​ក្រុង​ហុងកុង​ប៉ុណ្ណោះ​​»៕ AFP/PSA

អត្ថបទគួរចាប់អារម្មណ៍