ក្រុងហុងកុងៈ ក្រុម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្រុង​ហុងកុង​សង្ឃឹម​ថា​នឹង​ចេញ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​ទៀត​កាលពី​រសៀល​ថ្ងៃអាទិត្យ ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​បង្ហាញ​ឲ្យ​ក្រុម​មេដឹកនាំ​ក្រុង​ហុងកុង​ឃើញ​ថា ចលនា​តវ៉ា​របស់​ពួកគេ​នៅ​តែ​បន្ត​ការប្រឆាំង ទោះបី​ជា​មាន​ការព្រមាន​ខ្លាំងៗ​ពី​សំណាក់​ក្រុង​ប៉េកាំង​ក្តី​។

ការធ្វើ​បាតុកម្ម​អស់​រយៈពេល​ ១០ ​សប្តាហ៍​បាន​ធ្វើឲ្យ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​នេះ​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច ហើយ​ចិន​ដីគោក​ដែល​បាន​គ្រប់គ្រង​ដោយ​បក្សកុម្មុយនិស្ត​បាន​ធ្វើការ​ព្រមាន​កាន់​តែ​ខ្លាំង​ឡើង​នៅក្នុង​នោះ​ដោយ​បាន​ចាត់ទុក​សកម្មភាព​អ្នក​តវ៉ា​ដោយ​ហិង្សា​ថា​ «​ដូច​ភេរវកម្ម​»​។

ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​រវាង​ប៉ូលិស និង​ក្រុមអ្នកតវ៉ា​ដ៏តឹងរ៉ឹង ប៉ុន្តែ​ចលនា​នោះ​បាន​ឈ្នះ​ការសម្បទាន​តិចតួច​ពី​ក្រុង​ប៉េកាំង ឬ​ភាព​ជា​អ្នក​ដឹកនាំ​មិន​បាន​បោះឆ្នោត​របស់​ក្រុង​មួយ​នេះ​។

ក្រុម​អ្នកតវ៉ា​គាំទ្រ​ក្រុង​ប៉េកាំង​ប្រមូលផ្តុំ​គ្នា​ប្រឆាំង​ក្រុម​អ្នក​តវ៉ា​នៅ​បុរី​ញូវយ៉ក​ដែល​គាំទ្រ​បាតុកម្ម​នៅ​ក្រុង​ហុងកុង​។ AFP

កាលពី​ថ្ងៃ​អង្គារ​ក្រុម​អ្នកតវ៉ា​បាន​បិទផ្លូវ​អ្នកដំណើរ​មិន​ឲ្យ​ចេញពី​កន្លែង​ហោះហើរ​នៅឯ​ព្រលានយន្តហោះ​ក្រុង​ហុងកុង ហើយ​ក្រោយ​មក​បាន​វាយ​ទៅលើ​បុរស​ ២ ​នាក់​ដែល​ពួកគេ​បាន​ចោទប្រកាន់​ពី​បទ​ធ្វើ​ចារកម្ម​ឲ្យ​ប្រទេស​ចិនដីគោក​នោះ​។

រូបភាព​ជាច្រើន​បាន​ធ្វើឲ្យ​ខូចខាត​ដល់​យុទ្ធនាការ​មួយ​ដែល​រហូត​មក​ទល់​ពេល​នេះ​បាន​កំណត់​យក​ប៉ូលិស ឬ​ស្ថាប័ន​រដ្ឋាភិបាល​ធំ​តែ​មួយ​គត់​ជា​គោលដៅ​វាយប្រហារ ហើយ​បាន​បង្ក​ឲ្យ​មាន​ការផ្ទុះ​កំហឹង​នៅក្នុង​ចំណោម​ក្រុម​អ្នក​តវ៉ា​ទាំងនោះ​។

ឧបករណ៍​ឃោសនា​របស់​ចិនដីគោក​បាន​បង្ហាញ​អំពី​អំពើហិង្សា​ដោយមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ដែល​បាន​អត្ថាធិប្បាយ​អត្ថបទ​ជេរប្រមាថ អម​ជាមួយ​រូបភាព និង​វីដេអូ​ជាច្រើន​ទៀត​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​បង្ហាញ​អំពី​ក្បួន​រថយន្ត​យោធា និង​រថពាសដែក​បាន​ធ្វើ​ដំណើរ​តាម​ព្រំដែន​នៅ​ក្រុង Shenzhen ដោយ​ជំរុញ​ឲ្យ​អាមេរិក​ព្រមាន​ក្រុង​ប៉េកាំង​ប្រឆាំង​ការបញ្ជូន​កងកម្លាំង​ទាំងនោះ​ដែល​ក្រុម​អ្នកវិភាគ​និយាយ​ថា អាច​នឹង​ធ្វើឲ្យ​ខូច​កេរ្តិ៍ឈ្មោះ និង​ខាតបង់​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ចិន​។

ក្រុមអ្នកតវ៉ា​ប្រមូល​ផ្តុំគ្នា​កាលពី​ថ្ងៃទី​ ១៧ ​ខែ​សីហា​នៅ​បុរី​ញូវយ៉ក​ជា​ការគាំទ្រ​ដល់​ក្រុម​អ្នកតវ៉ា​នៅ​ទីក្រុង​ហុងកុង​។ AFP

ក្រោយពី​ភាពចលាចល​នៅ​ព្រលានយន្តហោះ​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​អង្គារ អ្នក​តវ៉ា​ខ្លះ​បាន​សូមទោស ហើយ​ក្រុម​ផ្សេង​ទៀត​បាន​ប្តេជ្ញាចិត្ត និង​រៀបចំ​ប្រមូលផ្តុំ​ទ្រង់ទ្រាយ​ធំ​មួយ​ទៀត​កាលពី​ថ្ងៃ​អាទិត្យ​។

ដោយ​បាន​ប្រកាស​ថា​ជាការ​តវ៉ា​ «​អហិង្សា និង​មាន​ហេតុផល​ត្រឹមត្រូវ​» ហើយ​ការធ្វើ​បាតុកម្ម​នោះ​ត្រូវ​បានរៀបចំ​ធ្វើ​ឡើង​ដោយ​ក្រុម​រណសិរ្ស​សិទ្ធិមនុស្ស​ស៊ីវិល​ជា​ក្រុម​មួយ​ដែល​បាន​បញ្ចៀស​ពី​ការប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ក្រុម​ប៉ូលិស ហើយ​កំពុង​ជំរុញ​ឲ្យ​កងកម្លាំង​នៅ​ពីក្រោយ​ការប្រមូលផ្តុំ​នានា ដែល​បាន​បំបែក​កាលពី​ខែ​មិថុនា និង​ខែ​កក្កដា​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​មនុស្ស​រាប់សែន​នាក់​រង​ការវាយប្រហារ​នៅ​តាម​ដងផ្លូវ​នៅ​ក្រុង​ហុងកុង​។

នៅក្នុង​អំឡុង​ការតវ៉ា​ទ្រង់ទ្រាយ​តូច​កាលពី​ថ្ងៃ​សៅរ៍​ដែល​បាន​បញ្ចប់​ដោយ​គ្មាន​​ការប៉ះទង្គិច​នោះ អ្នក​តវ៉ា​ភាគច្រើន​បាន​ស្រែក​បន្ទរ​ថា​ «​ជួបគ្នា​នៅ​សួន​ជ័យជម្នះ​!» ​ខណៈ​ពួកគេ​បាន​ចាកចេញ​ពី​ដងផ្លូវ​នានា​នោះ​។

សួន​ជ័យជម្នះ​នោះ​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​សម្រាប់​ការតវ៉ា​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្រុង​នេះ​៕ SK