ក្រុង​ស៊ីនផេតទ័រ​ប៊ើកៈ ​ក្រុម​យុទ្ធ​នា​ការ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​ថ្លែង​ថា​ ស្ត្រី​ម្នាក់ត្រូវ​​បាន​គេ​ធ្វើ​ឃាត ​ដោយ​មាន​របួស​ត្រូវ​បាន​គេ​ចាក់​ជា​ច្រើន​កាំបិត​នៅ​ក្រុង​ស៊ីន​ ផេតទ័រ​ប៊ើក​នោះ​ ត្រូវ​បាន​គេ​ស្គាល់​គ្រប់​គ្នា​ថា​ជា​សកម្ម​ជន​ប្រចាំ​តំបន់​ ដែល​រង​នូវ​ការ​គំរាម​កំហែង​ជា​ច្រើន​លើក​ ជុំ​វិញ​ការ​តវ៉ា​នានា​របស់​អ្នក​ស្រី​ដើម្បី​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ (LGBT) ​និង​បុព្វ​ហេតុ​ប្រឆាំង​ផ្សេង​ៗ​ទៀត​នៅ​ប្រទេស រុស្ស៊ី​។​

​ក្រុម​អាជ្ញាធរបាន​អះអាង​ថា​ ពួកគេ​បាន​រក​ឃើញ​សាក​សព​ស្ត្រី​ម្នាក់​នៅ​ក្នុង​ទី​ក្រុង​ធំ​ទី​២​ របស់​រុស្ស៊ី​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​អំពី​អត្ត​សញ្ញាណ​របស់​អ្នក​ស្រី​នោះ​ទេ​។​

​គណៈ​កម្មាការ​ស៊ើប​អង្កេត​បាន​ថ្លែង​ថា​៖ ​«​សាក​សព​ស្ត្រី​ម្នាក់​នោះ​មាន​វ័យ​ ៤១​ ឆ្នាំ​ ដោយ​មាន​ស្នាម​របួស​ជា​ច្រើន​កាំបិត​ ត្រូវ​បាន​គេ​រក​ឃើញ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ក្រុង​ស៊ីន​ ផេតទ័រ​ប៊ើក​ភាគ​ខាង​ត្បូង​»​។​

​ក្រុម​សកម្ម​ជន​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​រាយ​ការណ៍​នៅ​ក្នុង​ទី​ក្រុង​នេះ​ បាន​ហៅ​ឈ្មោះ​ជន​រង​គ្រោះ​នោះ​ថា​ យីលី​ណា​ ហ្គ្រីហ្គូរីយីវ៉ា​ ជា​សកម្ម​ជន​ប្រចាំ​តំបន់​ដែល​បាន​ចូល​រួម​ជា​ប្រចាំ​ នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​គាំទ្រ​សិទ្ធិ​ LGBT ​និង​ការ​ប្រឆាំង​ទៅ​នឹង​ការ​ឃុំ​ខ្លួន​ក្រុម​អ្នក​ទោស​នយោ​បាយ ​និង​កា​រដាក់​តំបន់​ក្រៃ​មៀរ​ជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី​ផង​នោះ​៕ SK