ក្រុង​បាកដាដ៖ ​ក្រុម​អ្នក​តវ៉ា​អ៊ីរ៉ាក់ ​បាន​បិទ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​កាល​ពី​ថ្ងៃ​អង្គារ​ ខណៈ​អង្គការ​សហប្រជាជាតិ​បាន​បង្កើន​ការ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ឲ្យ​អនុម័ត​ធ្វើ​កំណែ​ទម្រង់​មួយ ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រមូល​ផ្តុំ​ប្រឆាំង​រដ្ឋាភិបាល​។​

ដោយ​ត្រូវ​បាន​គាំទ្រ​ដោយ​អាជ្ញាធរ​កំពូល​របស់​ប្រទេស​មួយ​នេះ​ ផែនការ​បន្តបន្ទាប់​របស់​អង្គការ​សហប្រជាជាតិ​ បាន​ទាមទារ​ឲ្យ​បញ្ចប់​ហិង្សា​ដែល​​​បង្ក​ឲ្យ​​មនុស្ស​ជាង ​៣០០ ​នាក់​ស្លាប់​ ចាប់​តាំង​ពី​ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​តុលា​។

ការ​តវ៉ា​នោះ ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ ​ក្រោយ​ពី​ប្រទេស​ក្បែរ​ខាង​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស ​អ៊ីរ៉ាក់​ នៅ​ប្រទេស ​អ៊ីរ៉ង់​ភាគ​ខាង​កើត​ បាន​សម្របសម្រួល​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​មួយ​ នៅ​ក្នុង​ចំណោម​កងកម្លាំង​នយោបាយ​ដ៏​សំខាន់​របស់​ប្រទេស ​អ៊ីរ៉ាក់​ ដែល​ស្និទ្ធ​ទៅ​នឹង​មន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​។​

កាល​ពី​​យប់​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទី​ក្រុង​បាកដាដ ​កង​កម្លាំង​សន្តិសុខ​ បាន​បាញ់​គ្រាប់​ពិត​ ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​គ្រាប់​បែក​ផ្សែង​ ចេញ​ពី​ខាង​ក្រោយ​របាំង​បេតុង ​ដើម្បី​បំបែក​ក្រុម​អ្នក​តវ៉ា​ នៅ​ជិត​កន្លែង​ប្រមូល​ម្តុំ​សំខាន់​របស់​ពួក​គេ​នៅ​ទីលាន​តាហ៍រឺរ​។​

ក្រុម​អ្នកតវ៉ា​​អុី​រ៉ាក់​ ត្រូវ​​ឧស្ម័ន​បង្ហូ​រ​ទឹក​ភ្នែក​ នៅ​ចំពេល​ប៉ះ​ទង្គិច​ជាមួយ​​កងកម្លាំង​សន្តិសុខ​ នៅ​ទី​ក្រុង​បាកដាដ។ AFP

ក្រុម​អ្នក​តវ៉ា​វ័យ​ក្មេង​ភាគ​ច្រើន ​បាន​បំបែក​គ្នា​ជា​ក្រុម​តូចៗ​ បន្ទាប់​មក​បាន​ប្រមូល​ផ្តុំ​គ្នា​ជា​ក្រុម​ឡើង​វិញ​ជា​ការ​ផ្គើន​ទៅ​នឹង​រដ្ឋាភិបាល​នោះ​ មាន​អ្នក​ខ្លះ​ បាន​ប្រើប្រាស់​ចម្ពាម​កៅស៊ូ​បាញ់​គ្រាប់​ថ្ម​ ឬ​គ្រាប់​បែក​សាំង​ទៅ​លើ​កង​កម្លាំង​សន្តិសុខ​ទាំង​នោះ​។​

អ្នក​សារព័ត៌មាន ​AFP ​ម្នាក់ ​និង​ប្រភព​សន្តិសុខ​ម្នាក់ ​បាន​និយាយ​ថា​ មនុស្ស​ជាង ​២០ ​នាក់ ​បាន​រង​របួស​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​បន្តិច​បន្តួច​ ដែល​បាន​តស៊ូ​នៅ​​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ខណៈ​ដែល​​ក្រុម​បាតុករ​បាន​ខំ​ប្រឹង​ទប់ទល់​ ដើម្បី​បញ្ចប់​ចលនា​តស៊ូ​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់​។​

ក្រុម​អ្នក​តវ៉ា ​បាន​គាំទ្រ​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ចន្ទ​ រវាង​មន្ត្រី​អ៊ីរ៉ាក់​កំពូល​របស់​អង្គារការ​សហប្រជាជាតិ​លោកស្រី​ Jeanine ​Hennis-​Plasschaert ​និង​បព្វជិត​ជាន់​ខ្ពស់​លោក​ Grand ​Ayatollah- Al-Sistani​។

បាតុករ​ម្នាក់​លោក​ Ali Kadhem ​វ័យ ​៣៣ ​ឆ្នាំ​ នៅ​កន្លែង​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៃ​ទីលាន​តាហ៍រឺរ​ បាន​និយាយ​ថា៖ ​«​យើង​មាន​សុទិដ្ឋិ​និយម​ចំពោះ ​UN ហើយ​ខ្ញុំ​បាន​គោរព​ចំពោះ​ទស្សនកិច្ច​របស់​លោកស្រី​ទៅ​ជួប​លោក​ Sistani​»​។​

ប្រជាជន​អុី​រ៉ាក់​ សែ​ង​​មឈូស​សព​អ្នក​តវ៉ាម្នាក់​ ​ស្លាប់​​នៅ​ក្នុង​កា​​រ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ នៅទី​ក្រុង​បាស្រា។ AFP

«សូម​ឲ្យ​ពួក​គេ​ជួយ​អន្តរាគមន៍​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ាក់​។​ យើង​ចង់​ឲ្យ​ពួក​គេ​នៅ​ទី​នេះ​ ហើយ​ប្រជាជន​របស់​យើង​ បាន​ស្លាប់​ដោយ​អត់​អាហារ​ យើង​​បាន​បាត់​បង់​អ្វីៗ​ទាំង​អស់​»​។​

នៅ​ទូទាំង​ភាគ​ខាង​ត្បូង​ប្រទេស ​អ៊ីរ៉ាក់​ ក្រុម​បាតុករ​បាន​បិទ​សាលា​រៀន​អគារ​រដ្ឋាភិបាល ​និង​សូម្បី​តែ​ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ខ្លះ​ក៏​ត្រូវ​បាន​បិទ​ដែរ​។​

នៅ​ទីក្រុង​អាម៉ារ៉ាហ៍​ ហ្វូង​បាតុករ​បាន​បិទ​ទូរទស្សន៍​រដ្ឋ​ប្រចាំ​តំបន់​ ដោយ​ចោទ​ប្រកាន់​ទូរទស្សន៍​នេះ​ពី​បទ​ផ្សព្វផ្សាយ​​ការ​​តវ៉ា​​របស់​ក្រុម​បាតុករ​​​មិន​បាន​​ត្រឹមត្រូវ​៕ AFP/SK