ក្រុង​បា​ស្រាៈ ​ក្រុម​មន្ត្រី​ បាន​និយាយ​ថា​ អ្នក​តវ៉ា​រាប់​សិប​នាក់​ ត្រូវ​រង​របួស​នៅ​ប្រទេស​អ៊ីរ៉ាក់​ភាគ​​ខាង​ត្បូង​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​សារ​ការ​ប៉ះ​ទង្គិច​ជា​មួយ​ប៉ូលិស​ខណៈ​ការ​តវ៉ា​ជុំវិញ​បញ្ហា​ភាព​អត់​ការ​ងារ​ធ្វើ​និង​ការ​ខ្វះ​សេវា​មូល​ដ្ឋាន​បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី២​ហើយ​។

ការ​តវ៉ា បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ខេត្ត​ជា​ច្រើន​នៅ​ក្នុង​នោះ​មាន​ខេត្ត​បាស្រា​ ថ្វី​បើ​លោក​នាយក​រដ្ឋ​មន្ត្រី​ Haider al-Abadi ​បាន​ប្រកាស​ជំនួយ​ថ្មី​ និង​សន្យា​ធ្វើ​ការ​វិនិយោគ​នៅក្នុង​​តំបន់​ដែល​សម្បូរ​ប្រេ​ង។

សេ​វា​អ៊ីន​ធើ​ណិត ​ត្រូវ​កាត់​ផ្តាច់​នៅ​ទូ​ទាំង​ប្រទេស ​កាល​ពី​ថ្ងៃ​អាទិត្យ។

អ្នក​រាយ​ការណ៍​ AFP ​ម្នាក់ ​បាន​និយាយ​ថា​ នៅ​ក្នុង​ក្រុង​បាស្រា​ ក្រុម​អ្នក​តវ៉ា បាន​ប៉ុនប៉ង​​វាយ​ប្រហារ​ទៅ​លើ​ការិយាល័យ​របស់​អភិបាល​ក្រុង​ ប៉ុន្តែ​ត្រូវ​បាន​ប៉ូលិស​បំបែក​ដោយ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​ពួក​គេ៕ PSA