ក្រុង​ប៉េ​កាំងៈ​ អ្នក​នាំ​ពាក្យ​ទ័ព​អាកាស​ បាន​បញ្ជាក់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ទ័ព​អាកាស​​ចិន​មួយ​ក្រុម ​បាន​ធ្វើ​ការ​ល្បាត​នៅ​តាម​កោះ​នា​ពេល​ថ្មី​នៅ​ក្នុង​អំឡុង​សម​យុទ្ធ​មួយ​ជា​មួយ​ក្រុម​ពង្រឹង​សមត្ថ​ភាព​ការ​ពារ​អធិប​តេយ្យ​ជាតិ​ និង​បូរណ​ភាព​ទឹក​ដី​។

​​

លោក​ Shen Jinke​ អ្នក​នាំ​ពាក្យ​ទ័ព​អាកាស​នៃ​កង​ទ័ព​រំដោះ​ប្រជា​ជន​( PLA) បាន​ថ្លែង​ថា​ ក្រុមល្បាត​​នោះ​ មាន​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​H-6K ​យន្ត​ហោះ​Su-30​ និង​យន្ត​ហោះ​ប្រតិ​កម្ម​ J-11 និង​យន្ត​ហោះ​ឈ្លប​យក​ការណ៍ជាដើម​។ ​

លោក​ Shen ​បាន​ថ្លែង​ទៀត​ថា ​កង​ទ័ព​អាកាស​ នឹង​បន្ត​ការ​ល្បាត​នៅ​តាម​កោះ ​ដែល​មាន​យន្តហោះ​ប្រ​យុទ្ធ​ជា​ច្រើន​ប្រភេទ ​យោង​ទៅ​តាម​ផែន​ការ ​ដែល​គេ​បង្កើត​ឡើង​។

លោក​ ក៏បាន​បន្ថែម​ទៀត​ថា៖​«​កង​ទ័ព​អាកាស​នោះ​ មាន​ការ​តាំ​ង​ចិត្តខ្ពស់​​ មាន​ទំនុក​ចិត្ត​ និង​សមត្ថ​ភាព ដើម្បី​​ការ​ពារ​អធិប​តេយ្យ​ភាព​ជាតិ​ និង​បូរណ​ភាព​ទឹក​ដី​»៕

Xin​hua/PSA