កាលពីថ្ងៃពុធ ទី ១៧ កុម្ភៈ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានប្រកាសពីសក្តានុពលដែលអំពើហឹង្សាអាចកើនមានឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលអ្នកស្រី Aung San Suu Kyi ត្រូវបានរងការចោទប្រកាន់ថ្មី។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំមីយ៉ាន់ម៉ាលោក Tom Andrews បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ខ្ញុំបារម្ភថាថ្ងៃទី ១៧ កុម្ភៈ អាចមានអំពើហឹង្សាកើតមានឡើ់ងជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
លោកបាននិយាយបន្តថា លោកបានទទួលការរាយការណ៍ថា មានទាហានដែលត្រូវបានគេដឹកចូលទៅក្នុងទីក្រុងយំាុងហ្គោនប្រទេសមីយ៉ាន់ម៉ា។ លោកបានលើកឡើងថា ជាទូទៅចលនាកងទ័ពបែបនេះបានកើតឡើងមុនពេលដែលព្រឹត្តការណ៍ហិង្សាទ្រង់ទ្រាយធំកើតឡើង។
កាលពីថ្ងៃទី ១៦ កុម្ភៈ មេធាវីរបស់លោកស្រី Aung San Suu Kyi បានិយាយថា លោកស្រីត្រូវបានចោទប្រកាន់ពីបទជាប់ទាក់ទងនឹងគ្រោះមហន្តរាយជាតិ។ ប៉ុន្មានថ្ងៃក្រោយពីពេលចាប់ខ្លួននៅថ្ងៃទី ១ កុម្ភៈ លោកស្រីត្រូវបានគេចោទប្រកាន់ពីបទរំលោភច្បាប់នាំចេញនាំចូល៕