ក្រុងកង់បេរ៉ាៈ ​រដ្ឋាភិបាល​អូស្ត្រាលី​ បាន​ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ​ថា ​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ ដែល​មាន​ដើម​កំណើត​ជា​សូ​ម៉ាលី​បាន​ប្រើ​កាំបិត​ចាក់​ឲ្យ​ស្លាប់​ម្នាក់​ទាំង​កំរោលនៅ​ក្នុង​ក្រុង​ ម៉ែលប៊ន​ ​ជាទី​ក្រុង​ធំ​ទី ​២ ​របស់ប្រទេស​អូស្ត្រាលី ​ត្រូវ​បានជំ​រុញទឹក​ចិត្ត​ដោយ​ក្រុម​រដ្ឋ​អ៊ិស្លាម ​(IS) ប៉ុន្តែ​មិន​មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​ក្រុម​ជីហាដ​និយម​ទេ​។

លោក​ Hassan ​Khalif ​Shire​Ali ​បាន​ចាក់​សម្លាប់​លោក ​Sisto ​Malaspina​ ជា​សហ​ម្ចាស់​កម្ម​សិទ្ធិ​ហាង​កាហ្វេ​មួយ​ដ៏​ឈ្មោះ​ល្បី​ក្នុង​តំបន់​ និង​ បុរស​ពីរ​នាក់​ផ្សេង​ទៀត​ បាន​រង​របួស​នៅ​លើ​ផ្លូវ​ Bourke​ ​នៅ​កណ្តាល​ក្រុង ​ម៉ែល​ប៊ន​ កាល​ពីរ​សៀល​ថ្ងៃ​សុក្រ ​មុន​ពេល​រូប​គេ​ ត្រូវ​បាន​ប៉ូលីស​បាញ់​សម្លាប់​នោះ​។

បុរស​ដែល​មាន​វ័យ​៣០​ឆ្នាំ​រូប​នេះ ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​នេះ​ដោយ​ជិះ​រថ​យន្ត​មួយ​គ្រឿង ​ផ្ទុក​ដោយ​ហ្គាស​ពេញ​មុន​ពេល​ដុត​បំផ្លាញ​រថ​យន្ត​នោះ​។

ក្រុម​រដ្ឋ​អ៊ិស្លាម ​(IS) ​បាន​និយាយ​តាម​រយៈ​ប្រព័ន្ធ​ឃោសនា​របស់​ខ្លួន​ថា​ លោក ​Shire ​Ali ​ជា«​យុទ្ធ​ជន​របស់​ក្រុម​រដ្ឋ​អ៊ិស្លាម​មួយ​រូប ​ហើយ​បាន​ធ្វើ​ប្រតិបត្តិការ​នេះ​» ប៉ុន្តែ​មិន​មាន​ការ​ផ្តល់​ភស្តុតាង​ជាក់​លាក់​ណា​មួយ​នៅ​ពី​ក្រោយ​នៃ​ការ​អះ​អាង​របស់​ខ្លួន​ឡើយ​៕ SK