ក្រុមអ្នកវិទ្យាសាស្ត្រអង្គការសុខភាពពិភពលោក (WHO) គឺកំពុងត្រៀមចាកចេញពីចត្តាឡីស័ក និងចាប់ផ្ដើមការស៊ើបអង្កេតនៅទីក្រុង Wuhan ប្រទេសចិន ដើម្បីរកប្រភពនៃការរីករាលដាលជំងឺកូវីដ ១៩។
ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិទាំង ១៣ នាក់ នឹងបញ្ចប់ចត្តាឡីស័ក ១៥ ថ្ងៃ របស់ពួកគេនៅថ្ងៃព្រហស្បតិ៍ ២៨ មករា។ ក្រុមនេះនឹងធ្វើការជាមួយអ្នកវិទ្យាសាស្ត្រចិន ដើម្បីផ្ដោតលើការស្វែងយល់ពីរបៀបដែលអ្នកជំងឺដំបូងបំផុតអាចឆ្លងជំងឺនេះ។ ពួកគេក៏នឹងពិនិត្យមើលការស្រាវជ្រាវជុំវិញផ្សារចំណីអាហារដែលទាក់ទងទៅនឹងករណីដំបូង៕