The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​មាន​ចំនួន ៤៩៥ ២៨៨ នាក់ ​នៅ​លើ​ពិភព​លោក​

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​មាន​ចំនួន ៤៩៥ ២៨៨ នាក់ ​នៅ​លើ​ពិភព​លោក​

Content image - Phnom Penh Post
​សាកសពអ្នកស្លាប់ដោយសារ​ជំងឺ​កូវីដ ១៩ នៅប្រទេស ម៊ិកស៊ិក។ រូបថត AFP

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​មាន​ចំនួន ៤៩៥ ២៨៨ នាក់ ​នៅ​លើ​ពិភព​លោក​

ក្រុង​ប៉ារីស៖ ​យោង​តាម​ចំនួន​សរុប​ចេញ​ពី​​ប្រភព​ផ្លូវ​ការ​ដែល​បាន​ចងក្រង​ដោយ ​AFP ​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ឲ្យ​ដឹង​ថា ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ដ៏​ចម្លែក​មួយ​នេះ​ ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ចំនួន ​៤៩៥ ២៨៨ ​នាក់​ ចាប់​តាំង​ពី​វីរុស​ប្រភេទ​ថ្មី​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០១៩​។​

មាន​ករណី​ឆ្លង​ដោយសារ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​យ៉ាង​តិច​ចំនួន ​៩ ៨៧៥ ០៤០ ​នាក់​ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​នៅ​ក្នុង​ប្រទេស​ចំនួន ​១៩៦​ ដែល​បញ្ហា​ទាំង​នេះ ​មាន​មនុស្ស​យ៉ាង​តិច ៤ ៩០៣​ ៥០០ ​នាក់​ បច្ចុប្បន្ន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​បាន​ជា​សះស្បើយ​។​

ចំនួន​សរុប​ ដែល​បាន​ប្រើប្រាស់​ទិន្នន័យ​ បាន​ប្រមូល​ដោយ​កាសែត​ AFP ​ពី​អាជ្ញាធរ​ជាតិ​ និង​ព័ត៌មាន ​ពី​អង្គការ​សុខភាព​ពិភព​លោក ​(WHO)​ ប្រហែល​ជា​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​គណនា​តែ​មួយ​ប៉ុណ្ណោះ​ នៃ​ចំនួន​ឆ្លង​ពិត​ប្រាកដ​។​
មាន​ប្រទេស​ជា​ច្រើន​កំពុង​ធ្វើ​តេស្ត​រោគសញ្ញា​តែ​មួយ​ ឬ​អំពី​ករណី​ឆ្លង​ជំងឺ​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត​។​

ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ មាន​អ្នក​ស្លាប់​ថ្មី​ចំនួន​ ៤ ៣៧២ នាក់​ និង​ករណី​ឆ្លង​ថ្មី​ចំនួន ១៨១ ០៤៨ ​នាក់​ ត្រូវ​បាន​គេ​កត់ត្រា​នៅ​ទូទាំង​ពិភព​លោក​។​ ប្រទេស​មួយ​ចំនួន​ទៀត​ មាន​អ្នក​ស្លាប់​ថ្មី​ច្រើន​បំផុត ​គឺ​ប្រទេស​ប្រេស៊ីល ​មាន​ ៩៩០ ​នាក់​ បន្ទាប់​ពី​ប្រទេស​ម៉ិកស៊ិក ​ដែល​មាន​ចំនួន​ ៧១៩ ​នាក់​ និង​អាមេរិក​ ៥២៣ នាក់​។​

អាមេរិក ​គឺ​ជា​ប្រទេស​ដែល​រង​ការ​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ពី​ជំងឺ​កូវីដ ១៩ ដោយ​មាន​អ្នក​ស្លាប់​សរុប​ ១២៥​ ២៥៥ ​នាក់​ អ្នក​ឆ្លង​ចំនួន ​២ ៤៩២ ២៤៦ ​នាក់​ ហើយ​មនុស្ស​យ៉ាង​តិច​ ៦៧០ ៨០៩ ​នាក់​ ត្រូវ​បាន​ប្រកាស​ថា បាន​ជា​សះស្បើយ​។​

បន្ទាប់​ពី​អាមេរិក​ប្រទេស​ដែល​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​បំផុត​ គឺ​ប្រទេស​ប្រេស៊ីល​ មាន​អ្នក​ស្លាប់​ចំនួន ​៥៥ ៩៦១ ​នាក់​ ករណី​ឆ្លង​ចំនួន ​១ ២៧៤ ​៩៧៤ ​នាក់​ ប្រទេស​អង់គ្លេស ​មាន​អ្នក​ស្លាប់​ចំនួន ​៤៣ ៥១៤ នាក់ ករណី​ឆ្លង ​៣១០ ២៥០ ​នាក់​ ប្រទេស​អ៊ីតាលី ​មាន​អ្នក​ស្លាប់​ចំនួន​ ៣៤ ៧១៦ នាក់​ ករណី​ឆ្លង​មាន​ ២៤០ ១៣៦ ​នាក់​ និង​ប្រទេស​បារាំង ​មាន​អ្នក​ស្លាប់​ចំនួន ២៩ ៧៧៨ ​នាក់​ ខណៈ​ករណី​ឆ្លង​មាន​ចំនួន ១៩៩ ៣៤៣ ​នាក់​។​

ប្រទេស​មាន​អ្នក​ស្លាប់​ខ្ពស់​ជាង​គេ​បំផុត​ ដោយ​បាន​ប្រៀប​ធៀប​នឹង​ប្រជាជន ១០ ម៉ឺន​នាក់ គឺ​ប្រទេស​បែលហ្ស៊ិក ​មាន​អ្នក​ស្លាប់​ ៨៤ ​នាក់​ ៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍