រដ្ឋាភិបាល​ឥណ្ឌាបាន​បិទ​សេវាកម្ម​អ៊ីន​ធឺ​ណិ​ត​តាម​ទូរស័ព្ទ​នៅក្នុង​តំបន់​ជាច្រើន​នៅ​ជុំវិញ​ទីក្រុង​ New Delhi កាលពី​ថ្ងៃ​សៅរ៍ ទី ៣០ មករា ខណៈពេលដែល​ក្រុម​កសិករ​បានចាប់ផ្ដើម​ធ្វើ​កូដកម្ម​បង្អត់អាហារ​រយៈពេល ១ ថ្ងៃ បន្ទាប់ពី​មានការប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​ បណ្ដាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​រាប់រយ​នាក់​ទៀត​រងរបួស។

ក្រសួងមហាផ្ទៃ​ឥណ្ឌា បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ថា សេវាកម្ម​អ៊ីធឺ​ណិ​ត​នៅ​ទីតាំង​ចំនួន ៣ ដែល​ការតវ៉ា​កំពុង​កើតឡើង នឹងត្រូវ​បាន​ផ្អាក​រហូតដល់​ម៉ោង ១១ យប់ នៅ​ថ្ងៃអាទិត្យ​ដើម្បី «ថែរក្សា​សុវត្ថិភាព​សាធារ​ណៈ» ៕