កាល​ពី​ថ្ងៃ​ពុធ ទី ២ ខែ​ធ្នូ ​ប្រទេស​ឥណ្ឌា​ ប្រកាស​ចង់​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ក្នុង​ការ​នាំចូល​ប្រេង ​រួម​ទាំង​ការ​បន្ត​ការ​ផ្គត់ផ្គង់​ពី​ប្រទេស​អ៊ីរ៉ង់​ និង​វ៉េណេស៊ុយអេឡា បន្ទាប់​ពី​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​អាមេរិក​លោក​ Joe Biden​ ចូល​កាន់​តំណែង​នៅ​​ដើម​ឆ្នាំ​ក្រោយ។

ប្រទេស​ឥណ្ឌា ​គឺ​ជា​ប្រទេស​ដែល​ទិញ​ប្រេង​ច្រើន​ជាង​គេ​ពី​ប្រទេស​អ៊ីរ៉ង់ ​និង​វ៉េណេស៊ុយអេឡា ​មុន​ពេល​ប្រធានាធិបតី​ Donald Trump​ បាន​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី​លើ​សមាជិក​ OPEC ចាប់​តាំង​ពី​ចូល​កាន់​តំណែង​ក្នុង​ឆ្នាំ ២០១៧។​ ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក​លោក​ Joe Biden ដែល​នឹង​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី​ ២០ ​ខែ​មករា​ ឆ្នាំ​ក្រោយ​បាន​និយាយ​ថា លោក​នឹង​វិល​ត្រឡប់​ទៅ​កតិកាសញ្ញា​នោះ​វិញ ហើយ​នឹង​ដក​ទណ្ឌកម្ម​ ប្រសិន​បើ​ក្រុង​តេអេរ៉ង់ ​ប្រទេស​អ៊ីរ៉ង់​ វិល​ត្រឡប់​ទៅ​រក​ «ការ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ជាមួយ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ»។

ប្រទេស​ឥណ្ឌា​ ដែល​ធ្លាប់​ជា​អ្នក​ទិញ​ប្រេង​ច្រើន​ជាង​គេ​របស់​អ៊ីរ៉ង់ ​បន្ទាប់​ពី​ប្រទេស​ចិន​ បាន​បញ្ឈប់​ការ​ទិញ​ប្រេង​ពី​ទីក្រុង​តេអេរ៉ង់​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​ ២០១៩ និង​បាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេង​របស់​វ៉េណេស៊ុយអេឡា​នៅ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។ កាត់​បន្ថយ​ គឺ​ដោយសារ​តែ​លោក ​Trump ​បាន​ដាក់​ទណ្ឌកម្ម​ក្នុង​គោល​បំណង​រារាំង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ចង់​ដក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ លោក ​Nicolas ​Maduro។

តែ​សម្រាប់​លោក​ Biden ​ដែល​ជា​អនុ​ប្រធានាធិបតី​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា នៅ​ពេល​ដែល​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ ឆ្នាំ ២០១៥ ​ត្រូវ​បាន​រង្គោះង្គើ​រវាង​អ៊ីរ៉ង់ ​និង​មហា​អំណាច​ចំនួន​ ៦ ​លោក​បាន​និយាយ​ថា ​លោក​ចង់​ផ្តល់​ឱកាស​ឱ្យ​ទីក្រុង​តេអេរ៉ង់​រក​ផ្លូវ​ត្រឡប់​ទៅ​កាន់​ទំនាក់ទំនង​ការ​ទូត​វិញ​។​ ការ​ដែល​លោក​ Biden ​ហាក់​បើក​​ភ្លើង​ខៀវ​ដល់​អ៊ីរ៉ង់​ ដូច្នេះ​ហើយ​ទើប​ឥណ្ឌា​ចង់​ក្លាយ​ជា​អតិថិជន​ប្រេង​របស់​អ៊ីរ៉ង់​ និង​វ៉េណេស៊ុយអេឡា​ដូច​មុន​វិញ។

ប្រទេស​ឥណ្ឌា ​ដែល​ជា​ប្រទេស​នាំចូល​ និង​ប្រើ​ប្រេង​ធំ​ជាង​គេ​ទី៣​ របស់​​ពិភព​លោក​ចង់​ធ្វើ​ពិពិធកម្ម​ការ​នាំចូល​ប្រេង​របស់​ខ្លួន ​ដើម្បី​ទិញ​ប្រេង​​ដែល​មាន​តម្លៃ​ថោក​ជាង​មុន​ក្នុង​គោល​​បំណង​កាត់​បន្ថយ​ការ​នាំចូល​ និង​សន្សំ​ការ​ប្តូរ​រូបិយប័ណ្ណ​បរទេស។

ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ និង​វ៉េណេស៊ុយអេឡា​ បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង ២​ រង​ផល​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ទៅ​កាន់​ពិភព​លោក​រហូត​ដល់​ទៅ​​ ៣ លាន​បារ៉ែល​ ក្នុង​ ១ ​ថ្ងៃ​ ឬ ៣​ ភាគរយ។

ក្រុមហ៊ុន​ Nayara Energy របស់​ឥណ្ឌា​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ​Russian oil major Rosneft ​​របស់​រុស្ស៊ី ​បាន​បញ្ឈប់​ការ​នាំចូល​ប្រេង​ពី​វ៉េណេស៊ុយអេឡា​កាល​ពី​ខែ​មិថុនា ​ឆ្នាំនេះ ខណៈ​ឧស្សាហកម្ម​របស់​​ខ្លួន​បាន​ទទួល​ការ​អនុញ្ញាត​រហូត​ដល់​ខែតុលា ​ពី​សហរដ្ឋ​អាមេរិក​ ដើម្បី​បន្ត​ការ​នាំចូល​ប្រេង​ជា​ថ្នូរ​នឹង​ប្រេង​ម៉ាស៊ូត។

ទោះ​យ៉ាងណា​ លោក​ Pradhan ​បាន​និយាយ​ថា៖ «ទំនាក់ទំនង​រវាង​អាមេរិក​ និង​ឥណ្ឌា​ នៅ​តែ​មាន​ទំនាក់ទំនង​ល្អ។ ​ប្រទេស​ទាំង ២ ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក ​ហើយ​ទំនាក់ទំនង​របស់​យើង ​គឺ​រឹងមាំ»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់ ​បាន​រាយការណ៍​ថា ​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​បង្ហាញ​សេចក្តី​ព្រាង​ថវិកា​រដ្ឋ​ប្រមាណ​ ៣៣,៧ ​ពាន់​លាន​ដុល្លារ​អាមេរិក ដល់​សភា​កាល​ពី​ថ្ងៃទី ២ ​ខែធ្នូ ​ដោយ​សន្យា​ថា​នឹង​មិន​ពឹង​ផ្អែក​លើ​ចំណូល​ប្រេង​ទេ ​បើ​ទោះបី​ជា​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​សាធារណរដ្ឋ​អ៊ិស្លាម​មួយ​នេះ​ក៏​ដោយ​។

តម្លៃ​នៃ​សេចក្តី​ព្រាង​ថវិកា​ត្រូវ​បាន​កំណត់​ប្រហែល ៨,៤១៣ ​ទ្រី​លាន​រូពី​ គឺ​​កើន​ឡើង ៧៤%​ ពី​តួលេខ​កាល​ពី​ឆ្នាំ​មុន​ ប៉ុន្តែ​ទាប​ជាង​ថវិកា​កាល​ពី​ឆ្នាំ​មុន​ចំនួន ​៣៨,៨ ប៊ីលាន​ដុល្លារ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​រូបិយប័ណ្ណ​អ៊ីរ៉ង់។ ​អ៊ីរ៉ង់​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ នាំចេញ​ប្រេង​តិច​ជាង​ ៣០០ ០០០​ បារ៉ែល​ ក្នុង ​១ ថ្ងៃ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំនួន​ខ្ពស់​បំផុត​ប្រមាណ ២,៨ លាន​បារ៉ែល​ក្នុង​ឆ្នាំ​ ២០១៨ នៅ​ពេល​ដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ផ្តាច់​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥​ ជាមួយ​ប្រទេស​មហា​អំណាច​ចំនួន ៦​ និង​​បាន​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​ ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អ៊ីរ៉ង់​យ៉ាង​ខ្លាំង​។

វិស័យ​ប្រេង​របស់​ប្រទេស​នេះ​ បាន​​ក្លាយ​ជា​ឧទាហរណ៍​ចុង​ក្រោយ​មួយ​​សម្រាប់​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ និង​ឧស្សាហកម្ម​របស់​ប្រទេស​វ៉េណេស៊ុយអេឡា ដែរ។ ​ជា​ការ​ពិត​ណាស់ ក្នុង​រយៈពេល​ ១ ឆ្នាំ​នេះ ​ផលិតកម្ម​ប្រេង​របស់​ប្រទេស​វ៉េណេស៊ុយ​អេឡា ​វិញ​ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ដែល​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៤០ ។

ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម​បាន​ឈាន​ដល់​កម្រិត​វិបត្តិ​ប្រេង​នៅ​ទូទាំង​ប្រទេស​ដោយ​រោងចក្រ​ចម្រាញ់​ប្រេង​ក្នុង​ស្រុក​​មិន​អាច​ផលិត​ប្រេងសាំង​ និង​ម៉ាស៊ូត​បាន​គ្រប់គ្រាន់​ ដើម្បី​បំពេញ​​តម្រូវ​ការ​ឡើយ មិន​ថា​ ការ​ប្រើប្រាស់​ប្រេង​នៅ​ទូទាំង​ប្រទេស​ធ្លាក់​ចុះ។ ​ទន្ទឹម​នឹង​នេះ​ដែរ​ ការ​នាំចូល​ប្រេងសាំង​ត្រូវ​បាន​កាត់​​បន្ថយ​ដោយ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ក្រុមហ៊ុន​ Rosneft PJSC។

ការ​វិវឌ្ឍ​នយោបាយ​ និង​ភូមិសាស្ត្រ​នយោបាយ​ថ្មីៗ​នៅ​សហរដ្ឋ​អាមេរិក ​និង​អាស៊ី​អាច​ធ្វើ​ឱ្យ​ខូច​ដល់​ការ​នាំចេញ​​ថាមពល​អគ្គិសនី​របស់​អាមេរិក​ទៅ​កាន់​ប្រទេស​ដែល​នាំ​ចូល​ប្រេង​ឆៅ ​ឧស្ម័ន​ធម្មជាតិ និង​ធ្យូង​ថ្ម​ធំ​ជាង​គេ​ក្នុង​តំបន់។

កាល​ពី ​២ សប្តាហ៍​មុន​ប្រទេស​ចំនួន ១៥ ​នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​រួម​ទាំង​ប្រទេស​ចិន ​និង​អូស្រ្តាលី​បាន​ចុះ​ហត្ថលេខា ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ និង​ធំ​បំផុត​របស់​ពិភព​លោក ដែល​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​ (Regional Comprehensive Economic Partnership)។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​នៅ​លើ​ពិភព​លោក​រួមមាន​សមាជិក​ទាំង ១០ ​នៃ​ប្លុក​អាស៊ាន​បូក​នឹង​អូស្ត្រាលី ​ចិន​ ជប៉ុន​ កូរ៉េ​ខាង​ត្បូង ​និង​នូវែលសេឡង់ ដែល​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​បណ្តា​ប្រទេស​ដែល​ជា​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ​មាន​ប្រហែល ២៦,២ ​ទ្រីលាន​ដុល្លារ​អាមេរិក​ ឬ​ប្រហែល​ ៣០ ​ភាគរយ​ នៃ​ GDP សកល។

ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​នេះ ប្រទេសចិន គឺ​​ជា​អ្នក​នាំចូល​ប្រេង​ឆៅ​ធំ​ជាង​គេ​បំផុត​លើ​ពិភព​លោក​ ហើយ​ប្រទេស​ដែល​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​ច្រើន​ជាង​គេ​ គឺ​ប្រទេស​ជប៉ុន ចិន​ និង​កូរ៉េ​ខាង​ត្បូង៕