ប៉ូលិស​ឥណ្ឌា​បាន​ឃុំ​ខ្លួន​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ជាង ១៥០ នាក់ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ទឹកដី​ភាគ​ខាង​ជើង ជាមួយ​នឹង​កា​ស្មៀរ ហើយ​បាន​ចាប់​ផ្តើម​និរទេស​ពួក​គេ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ វិញ។

ឥណ្ឌា​ជា​កន្លែង​ប្រមូល​ផ្ដុំ​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ដ៏​ធំ​បំផុត​មួយ​ក្រៅ​ពី​ប្រទេស​បង់ក្លាដែស។ ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​នេះ​បាន​និយាយ​ថា លក្ខខណ្ឌ​មិន​អំណោយ​ផល​សម្រាប់​ពួក​គេ​ ដើម្បី​វិល​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា ​វិញ ​បន្ទាប់​ពី​បាន​ភៀស​ខ្លួន​ពី​អំពើ​ហិង្សា និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ៕