The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឥណ្ឌា​រឹត​បន្តឹង​​សន្តិសុខ ​ទៅ​លើ​វិហារ​នានា​នៅ​​ទូទាំង​តំបន់​កាស្មៀរ​

ឥណ្ឌា​រឹត​បន្តឹង​​សន្តិសុខ ​ទៅ​លើ​វិហារ​នានា​នៅ​​ទូទាំង​តំបន់​កាស្មៀរ​

Content image - Phnom Penh Post
​​កងកម្លាំង​សន្តិសុខ​​ ឃាត់អ្នក​​រត់ម៉ូ​តូកង់បីដើម្បី​សាកសួរ​នៅ​​ផ្លូវ​​មួយនៅ​ក្រុ​ង​ស្រុីណាហ្គារ។ AFP​

ឥណ្ឌា​រឹត​បន្តឹង​​សន្តិសុខ ​ទៅ​លើ​វិហារ​នានា​នៅ​​ទូទាំង​តំបន់​កាស្មៀរ​

ក្រុង​ស៊្រីណាហ្គារៈ ​កង​ទ័ព​ឥណ្ឌា​បង្កើន​ការ​រឹត​បន្តឹង​សន្តិសុខ​ទៅ​​លើ​វិហារ​ជា​ច្រើន​នៅ​ទូទាំង​តំបន់​កាស្មៀរ សម្រាប់​ពិធី​បុណ្យ​ Eid al-Adha​ កាល​ពី​ថ្ងៃ​ចន្ទ​ជុំវិញ​ការ​ភ័យ​ខ្លាច​ការ​តវ៉ា ​ខណៈ​ក្រុម​ប៉េកាំង​ បាន​ព្រមាន​ថា ​វិធានការ​នានា​របស់​ក្រុង​ញូវដែលី​នៅ​ក្នុង​នៅ​ដែនដី​ជ្រួល​ច្របល់​នោះ​​ បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​តំបន់​។

ក្រុម​សាក្សី ​បាន​និយាយ​ថា ​ វិហារ​ធំ​ផុត​នៅ​តំបន់​ហិមាល័យ​ គឺ​វិហារ ​Jama ​Masjid ​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ ​និង​ប្រជាជន​ ត្រូវ​បាន​អនុវត្ត​ឲ្យ​ថ្វាយ​បង្គំ​នៅ​តាម​វិហារ​តូច​នៅ​ក្នុង​តំបន់​​​​​​ដោយ​ពួក​គេ​បាន​មក​ជួប​ជុំ​គ្នា​យ៉ាង​ច្រើន​កុះករ​។

ស្នងការ​ប៉ូលិស​នៅ​តំបន់​កាស្មៀរ​លោក ​Dilbagh Singh ​បាន​ថ្លែង​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា៖ ​«ការ​រៀបចំ​ពិធី​បុណ្យ ​Eid ​នៅ​ថ្ងៃ​នេះ ​មាន​ភាព​ស្ងប់ស្ងាត់»។

លោក​បាន​ថ្លែង​ប្រាប់ ​AFP ថា៖​ «​មាន​ការ​តវ៉ា​តិចតួច​នៅ​​ក្រុង​ស៊្រីណាហ្គារ​ ប៉ុន្តែ​គ្មាន​អ្វី​សំខាន់​នោះ​ទេ​»។

អធិការ​ប៉ូលិស​តំបន់​លោក ​Swayam Prakash Pani​ បាន​ថ្លែង​បន្ថែម​ថា ​មនុស្ស ​២-៣ នាក់​រង​របួស​​​​ ដោយ​បាន​បន្ថែម​ថា​​ ផ្ទុយ​ទៅ​វិញ​ស្ថានភាព​នៅ​ក្នុង​តំបន់​កាស្មៀរ​ទាំង​មូល​មាន​សភាព​ធម្មតា​។

តំបន់​កាស្មៀរ ​ត្រូវ​បាន​រឹត​បន្តឹង​សន្តិសុខ​រយៈពេល ​៨ ​ថ្ងៃ​ហើយ​ ខណៈ​ដែល​រដ្ឋាភិបាល​ជាតិ​និយម​ហិណ្ឌូ​​នៅ​ក្នុង​ក្រុង​ញូវដែលី​ ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការ​ប្រឆាំង​ដើម្បី​បង្កើន​ការ​គ្រប់គ្រង​តំបន់​ភាគ​ច្រើន​មូស្លីម​ឲ្យ​បាន​តឹងរ៊ឹង​ជាង​មុន។

បណ្តាញ​ទំនាក់ទំនង​អ៊ីនធឺណិត ​និង​ទូរស័ព្ទ ត្រូវ​បាន​កាត់​ផ្តាច់ ​និង​ទាហាន​រាប់​ម៊ឺន​នាក់ ​ត្រូវ​បាន​​ដាក់​ពង្រាយ​ទៅ​កាន់​ក្រុង​ស្រ៊ីណាហ្គារ​ទី​ប្រជុំជន​ និង​ភូមិ​ជា​ច្រើន​នៅ​តំបន់​កាស្មៀរ​នោះ​៕ AFP/PSA

អត្ថបទគួរចាប់អារម្មណ៍